អគ្គិភ័យឆេះដេប៉ូហ្គាសនៅកំពង់ឆ្នាំង (Video Inside)

អគ្គិភ័យបានឆាបឆេះដេប៉ូលក់ហ្គាសនិងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ធ្នូ ឆ្នាំ២០២១ និងការឆេះនោះត្រូវគេបន្ទោសថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីម៉ូទរ័បូមហ្គាស់ ។ សមត្ថកិច្ច បានថ្លែងថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃពុធនេះនៅចំណុចជិតសួនច្បារដំរីស ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ នៃស្រុករលាប្អៀរ។

ស្ថានីយ៍ដែលរងការឆាបឆេះនេះ គឺជាកន្លែងដែលបែងចែកលក់ហ្គាសមួយចំហៀង និងបើកលក់ប្រេងឥន្ធនៈ មួយចំហៀង។ ស្នងការរងនគរបាលខេត្តលោក លុយ ឌីណា បានថ្លែងថា មូលហេតុដែលបង្កឲ្យមានការ ឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ូទរ័បូមហ្គាស់។

មិនមានសេចក្តីរាយការណ៍ជុំវិញមនុស្សរង គ្រោះនោះទេ ប៉ុន្តែគ្រោះអគ្គិភ័យនោះបានបណ្តាលឲ្យខូចខាតរោងកន្លែងស្តុកអស់ចំនួន២, ខូចម៉ូទរ័បូមហ្គាស និងម៉ូទ័របញ្ចូលហ្គាសសរុប៤គ្រឿង និងឆេះសម្ភារៈការរិយាល័យរួមនឹងថវិកាមួយចំនួនផងដែរ ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលពេញ១ខែធ្នូនេះ ករណីអគ្គិភ័យបានកើតឡើងចំនួន៤លើកហើយ នៅក្នុងខេត្ត កំពង់ឆ្នាំង ដោយបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner