ខ្សែការពារចាស់វស្សា តោខៀវ Chelsea ចង់បន្តស្នាក់នៅរហូតដល់ចប់រដូវកាល

តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Cesar Azpilicueta ចង់ស្នាក់នៅ និងប្រយុទ្ធក្រោមការដឹកនាំរបស់លោក Thomas Tuchel ស្របពេលមានការចាប់អារម្មណ៍ផ្ទេរពីក្រុម Barcelona ។


បើតាមការចុះផ្សាយរបស់ The Athletic ដែលបានអះអាងថាកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣២ ឆ្នាំរូបនេះចង់បន្តនៅ Stamford Bridge រហូតដល់ផុតកុងត្រា។ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ Azpilicueta ជាមួយក្រុម West Londoners នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។


ក្លឹបយក្សអេស្ប៉ាញ Barcelona ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការនាំយកម្ចាស់ជើងឯក Premier League ពីរសម័យកាលមកកាន់ទឹកដី Nou Camp ។ ប៉ុន្តែការដេញថ្លៃ ត្រូវបានរារាំង ដោយ Azpilicueta ចង់ស្នាក់នៅទីក្រុងឡុងដ៍ខាងលិចបន្ត។
សូមបញ្ជាក់ថា Azpilicueta បង្ហាញខ្លួនបានតែ 19 ប្រកួតប៉ុណ្ណោះសម្រាប់ Chelsea ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner