កម្ទេចខ្ទមអនាធិបតេយ្យរំលោភដីរដ្ឋជិត១០០ ក្រោយពីមិនអនុវត្តតាមកិច្ចសន្យា

យ៉ាងហោចណាស់ ​ខ្ទម​អនាធិបតេយ្យ​ហៅខ្ទមហោះខ្ទមហើរជាច្រើន​ ដែល​សង់​រំលោភ​លើ​ដី​របស់​រដ្ឋ​ត្រូវ​បា​ន​អាជ្ញាធរ​ប្រើ​ធម៌​ក្តៅ​វាយកម្ទេច​គ្មាន​សល់​ បន្ទាប់ពី​មាន​​មនុស្ស​មួយ​ក្រុម​ដែល​មានការ​ចាត់តាំង​ត្រឹមត្រូវ​បាន​នាំគ្នា​រំលោភ​យក​ដី​ដើម្បី​លក់​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​។ ​ក្នុង​ប្រតិបត្តិ​ការ​នេះ​ដែរ​ ពុំ​មាន​នរណា​ម្នាក់ ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឃាត់​ខ្លួន​​នោះ​ទេ​។

ប្រតិបត្តិ​ការ​នេះ ​ធ្វើឡើង​នៅថ្ងៃ​ទី៣០ ខែធ្នូ នេះ នៅ​ចំណុច​ដី​ក្រុមហ៊ុ​ន HLH ស្ថិតនៅ​ក្នុង​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​។ ប្រភព​បាន​ឱ្យ​ដឹង​ថា​ ក្រោយពី​ទទួល​បាន​សេចក្តី​រាយការណ៍​ថា ​មាន​មនុស្ស​មួយ​ក្រុម​បាន​នាំគ្នា​ទៅ​កាប់ឆ្ការ​រានយក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ខាងលើ ​រដ្ឋបាល​ស្រុក​តាមរយៈ​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ដល់​ក្រុម​មនុស្ស​ចំនួន៣លើក​រួចមក​ហើយ​មុន​ពេល​ប្រតិបត្តិ​ការ​ចុះ​បង្ក្​រាប​នេះ​ ។

ក្រោយ​ធ្វើ​កិច្ចសន្យា​ដែល​ដំបូង​ឡើយ​មានតែ៣០​ខ្ទម​ប៉ុណ្ណោះ​ ស្រាប់តែ​ក្រោយមក​កើនឡើង​ដល់៨០ខ្ទម​ ទើប​រដ្ឋបាល​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​សរ​ សុពុត្រា ​អភិបាលរងខេត្ត​ ចុះ​ធ្វើការ​វាយ​កំទេច​ខ្ទម​អានាធិបតេយ្យ​ទាំងនោះ​តែម្ដង​ ។​ ក្នុង​ប្រតិ​បត្តិ​​ការណ៍​​នេះ​ដែរ​ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ តែ​ស្ថិតនៅ​ក្នុងរង្វង់​ប្រតិបត្តិ​ការបាន​ប្រាប់​ថា​ សមត្ថកិច្ច​ពុំ​មាន​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ឡើយ​ តែ​បញ្ហា​ប្រឈម​គឺ​មុន​ពេល​ដែល​ប្រតិបត្តិ​ការ​ក្រុម​ជន​អនាធិបតេយ្យ​នោះ​បាន​ត្រៀម​ដប​សាំង ​និង​ដំបង​ដើម្បី​
ត​តាំង​ជាមួយ​សមត្ថកិច្ច​ ជាពិសេស​គឺ​ពួកគេ​បំរុង​ប្រើ​សាំង​ដុត​កម្ទេចគ្រឿងចក្រ​ តែ​សមត្ថកិច្ច​បាន​ធ្វើការ​ពន្យល់​អំពី​នីតិវិធី​និង​ពន្យល់​អំពី​ផ្លូវច្បាប់​ដល់​ក្រុម​មនុស្ស​ទាំងនោះ​ឲ្​យ​បាន​យល់​ទើប​ពួកគេ​ផ្អាក​សកម្មភាព​វិញ​ហើយ​ទុក​ពេល​ឱ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី​ដោយ​រលួន ។

ចំពោះ​ក្រុម​មនុស្ស​ទាំងនោះ​ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ពន្យល់​ដល់​ពួកគេ​ដោយ​ប្រាប់​អំពី​គោលការណ៍ ​ប្រសិនបើ​ពួក​គាត់​អត់​ដី​រស់នៅ​ពិតប្រាកដ​ ហើយ​រស់នៅ​ភូមិ​ឃុំ​ណា​សូមឲ្យ​ទៅ​ជួប​ភូមិ​ឃុំ​ដើម្បី​ស្នើសុំ​នីតិវិធី​សុំ​ដីសម្បទាន​សង្គមកិច្ច​មិនមែន​ឲ្យ​ពួក​គាត់​ដើរ​ចាប់ដី​បែប​អនាធិបតេយ្យ​របៀប​នេះ​ឡើយ​។ បុរស​ម្នាក់​ឈ្មោះ​ង៉ែត​ តាំង​គង់ ​ដែលគេ​ស្គាល់​ថា​ជា​មេ​ខ្លោងក្នុង​ការ​ចាត់​តាំង​ឲ្យ​មានការ​រំលោភបំពាន​យក​ដី​របស់​រដ្ឋ​នេះ​បាន​លើកឡើង​ថា​ពួកគាត់​ព្រោះតែ​អត់មាន​ដី​រស់នៅ​ទើប​នាំគ្នា​មក​ចាប់ដី​នៅ​ទីនេះ​ បើ​អាជ្ញាធរ​ធ្វើ​ដូច្នេះ​មក​លើ​ពួកគាត់​សូម​ធ្វើ​ឱ្យ​បាន​ស្មើគ្នា​ ម្យ៉ាង​បើ​អនុវត្ត​ច្បាប់​ពិត​ប្រា​កដ​សូម​ឲយ​អនុវត្ត​ឲ្យ​មានភាព​​​យុត្តិធម៌​ដូចគ្នា​ ព្រោះ​តាមអ្វី​ដែល​ពួកគាត់​ដឹង​គឺ​នៅ​ភូមិថ្មី(សូ​រិយា)ឃុំ​តា​សាល​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ ដូចគ្នា​នេះ ​អ្នកមាន​លុយ​មានអំណាច​មួយ​ក្រុម​បាន​ឃុបឃិត​គ្នា​ឈូស​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិ​ក​តា​ចែក​គ្នា​លក់​ក្នុង​មួយ​ហិច​តា 2.500ដុល្លារ​មាន​ទាំង​ប៉ូលិសទា​ហាន​ប៉េ​អឹ​ម​បើ​ពលរដ្ឋ​ក៏​ជា​អ្នកមាន​លុយ​ដែរ​។

ពួកគាត់​មិនដែល​ឃើញ​អស់លោក​អាជ្ញាធរ​និង​ស្ថាប័ន​ណាមួយ​ចូល​ទៅ​បង្ក្រាប​ឬ​ដេញ​អ្នក​ទាំងនោះ​ចេញ​បាន​ម្ដងណា​ឡើយ​ដោយឡែក​ ពួកគាត់​ដែល​ជា​អ្នក​ទន់ខ្សោយ​គ្មាន​អំណាច​បែរជា​ត្រូវ​បង្ក្រាប​យ៉ាង​តក់ក្រហល់​ទៅវិញ​។​ តាមអ្វី​ដែល​ពួកគាត់​ដឹង​
គឺ​ដី​នៅ​ចំណុច​ភូមិថ្មី(សូ​រិយា)គេ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​កុហក់​ថ្នាក់ដឹកនាំ​ស្នើសុំ​កាត់​ឆ្វៀល​ទៀតផង​ម្យ៉ាង​ដី​នោះ​ក៏​ជា​ដី​រដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​របស់​ជំនាញ​ដូចគ្នា​។ ពួកគាត់​សង្ឃឹមថា​ អាជ្ញាធរ​នឹង​មិន​ប្រើ​ធម៌​ក្តៅ​ចំពោះតែ​ពលរដ្ឋ​ទន់ខ្សោយ​ប៉ុណ្ណោះទេ ​អាជ្ញាធរ​ក៏​នឹង​ប្រើ​ធម​ក្តៅ​ទៅលើ​ក្រុម​មនុស្ស​ដែល​មាន​លុយ​និង​មន្ត្រី​ប៉ូលិស​ទាហាន​ប៉េ​អឹ​ម​ដែល​កំពុងតែ​រំលោភ​បំពាន​យក​ដី​របស់​រដ្ឋ​ដូចគ្នា​នៅ​ចំណុច​ភូមិថ្មី(សុរិយា) ដើម្បី​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​ថា ភាព​យុត្តិធម៌​គឺ​មិន​លំអៀង​នោះ​
ទេ​៕​​

ads banner