អ៊ុយក្រែន និងបារាំងចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រខ្មៅ

គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ុយក្រែនបានរៀបចំធ្វើសមយុទ្ធឆ្លងកាត់ ដែលហៅកាត់ថា (PASSEX) នៅក្នុងសមុទ្រខ្មៅ ជាមួយនឹងកងទ័ពជើងទឹកបារាំង។

ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់ថា សមយុទ្ធនេះដែរ ក៏មានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់សមុទ្រខ្មៅ និងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការនៃក្រុមនាវិករបស់ប្រទេសទាំងពីរ ក្រោមស្តង់ដាររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO។ នាវាចម្បាំង Yuriy Olefirenko របស់កងទ័ពជើងទឹកអ៊ុយក្រែន និងនាវាចម្បាំង Aquitaine-class Auvergne របស់កងទ័ពជើងទឹកបារាំង បានចូលរួមក្នុងសមយុទ្ធនេះ។ សមយុទ្ធកងទ័ពជើងទឹកខាងលើនេះ ផ្តោតលើការកែលម្អអន្តរប្រតិបត្តិការ និងការចុះសម្រុងគ្នារបស់ក្រុមនាវិកកងទ័ពជើងទឹក ជាពិសេស សមយុទ្ធនេះទៀតសោត ក៏រួមមានទាំងការហាត់ហ្វឹកហ្វឺនលើប្រតិបត្តិការចាប់សញ្ញានៅពេលយប់។

គួរបញ្ជាក់ថា អ៊ុយក្រែនធ្វើសមយុទ្ធកងទ័ពជើងទឹក PASSEX នៅសមុទ្រខ្មៅជាទៀងទាត់ជាមួយសមាជិកអង្គការណាតូ និងប្រទេសជាដៃគូ ដើម្បីនាំយកកម្រិតនៃកងកម្លាំងជើងទឹករបស់ខ្លួនឱ្យខិតទៅជិតស្តង់ដារសម្ព័ន្ធមិត្ត។ នៅខែមិថុនា ឆ្នាំ២០២០ អ៊ុយក្រែនត្រូវបានផ្តល់ឋានៈជាដៃគូនៅក្នុងកម្មវិធីបង្កើនឱកាសរបស់អង្គការណាតូ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner