នាយឧត្ដម សេនីយ៍ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា អង្គរក្សទី១ស្មោះត្រង់ដាច់ខាតទី២ការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឱ្យបាន២០០% ទី៣ បម្រើសម្ដេចទាំងទ្វេរនិងក្រុមគ្រួសារអស់មួយជីវិត

ឯកឧត្ដម នាយឧត្ដម សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោពលខេមរៈភូមិន្ទនិងជាមេបញ្ជាការនៃ បញ្ជាការដ្ឋានអង្គរក្សបានថ្លែងក្នុងខណៈអញ្ជើញកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្លូវ១ខ្សែមានទំហំ១៦៨៣២ម៉ែតការ៉េជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតស្ថិតនៅក្នុងទីបញ្ជាការដ្ឋានអង្គរក្សស្វាយរលំភូមិព្រែកសំរោង២សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល។ព្រឹកថ្ងៃទី៣១ធ្នូទីបញ្ជាការដ្ឋានអង្គរក្សស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាល។
ឯកឧត្ដម នាយឧត្ដម សេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បស់ថានាយទាហាននិងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សត្រូវមានជំហររឹងមាំកុំជឿតាមការឃោសនាតាមសង្គមហ្វេសបុករបស់ជនអគតិមួយចំនួននិងពត៌មានក្លែងក្លាយបើយើងការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារធានាបាន១០០%ជោគជ័យហើយនៅកម្ពុជាគ្មានសង្គា្រមណាកើតឡើងបាននោះទេប្រទេសជាតិមានសុខសន្តិភាពនឹងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់អង្គរក្ស ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។
យើងបានមើលឃើញទាំងអស់គ្នារួចមកហើយក្រុមប្រឆាំងបានប្រើគ្រប់រូបភាពញុះញង់ធ្វើបាតុកម្មប្រើអំពើហឹង្សាលើប្រជាពលរដ្ឋដើម្បីវាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។ឯកឧត្ដម បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្តូរយកអាយុជីវីតធ្វើជាដើមទុកដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចពីរបបប្រល័យពូជសាសន៍ប៉ុលពតបន្តដឹកនាំប្រទេសជាតិរហូតដល់មានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍទូទាំងប្រទេស។ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកជំនួយនិងបញ្ជាទិញវ៉ាក់សាំងពីប្រទេសជាមិត្តនៅលើពិភពលោកដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ជាលទ្ធផលដោយសារប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានច្រើនធ្វើអោយអត្រាការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាបានធ្លាក់ចុៈប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតអោយបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យធ្វើអោយមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នេៈបង្ហាញអោយឃើញពីការដឹកនាំដ៍ត្រឹមត្រូវនិងការគិតគូរយ៉ាងច្បាស់លាស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា។ឯកឧត្ដម នាយឧត្ដម សេនីយ៍ ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់នាយនិងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សត្រូវបន្តគោរព បាវនារបស់អង្គរក្ស ស្មោះត្រង់ ការពារ បម្រើ និង អនុវត្តតាម អនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ការពារជាតិសាសនាព្រៈមហាក្សត្រនិងរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតនិងកំទេសមិនឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
សូមរំលឹកថា ផ្លូវក្នុងទីធ្លារបស់បញ្ជាការដ្ឋានអង្គរក្សសម្រាប់នាយ ពលទាហានងាយស្រួលធ្វើដំណើរបើករថយន្តម៉ូតូជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំទីកន្លែងនេះសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមកលេងល្បែងប្រជាប្រិយនិងរាំលេងកំសាន្ត។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner