ថៃ៖ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៨៥នាក់ហើយ ២ថ្ងៃដំបូង បុណ្យឆ្លងឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកបុណ្យឆ្លងឆ្នាំ សរុបរយៈពេល៧ថ្ងៃ បានបណ្តាលឲ្យស្លាប់មនុស្ស ៨៥នាក់ រងរបួស ៧៨៦នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ Nirat Pongsitthithaworn បាននិយាយថា នៅថ្ងៃទី៣១ ធ្នូ ២០២១នេះថា កាលពីថ្ងៃទី២៩ និង ៣០ ធ្នូ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧៨៤លើក បណ្តាលឲ្យស្លាប់មនុស្ស៨៥នាក់ រងរបួស ៧៨៦នាក់ ក្នុងនោះ ខេត្ត Chiang Mai មានអ្នកស្លាប់ច្រើនជាងគេ ៣១នាក់។
មូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺល្បឿន និង បើកបរក្នុងស្ថានភាពស្រវឹង ហើយ ជាង៨៣ភាគរយ គ្រោះថ្នាក់តាមរយៈការធ្វើដំណើរដោយម៉ូតូ៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ