វៀតណាមរកឃើញ អូមីក្រុង ១៤ករណីទៀត
វៀតណាម នាថ្ងៃទី៣១ ធ្នូនេះ បានប្រកាសពីការរកឃើញ អ្នកដំណើរ១៤នាក់ទៀតមានផ្ទុកកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ដោយពួកគាត់មកពី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
អ្នកដំណើរទាំងនោះ ជិះយន្តហោះចុះចត នៅចំណតអាកាសយានដ្ឋានអន្តរជាតិ ដាណាង តាមរយៈជើងហោះហើរ ចំនួន៤លើក។
សូមរម្លឹកថា វៀតណាមបានប្រកាសពីការរកឃើញ អូមីក្រុង លើកដំបូង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ៕ ប្រភពពី VNexpress
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ