៣១ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាស៊ានមានទំហំជាង ១១ពាន់លានដុល្លារ កើនឡើងប្រមាណ ២២% – AMS Economy

២. មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹង ក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ដើម្បីអបអរការប្រារព្ធបិទការគ្រងតំណែងជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប – កម្ពុជាថ្មី

៣. ផលនេសាទនៅឆ្នាំ២០២១ មានការថយចុះ ៨,៥% ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ របបទឹកទន្លេមេគង្គ និងការកាប់រានដីព្រៃលិចទឹក – ភ្នំពេញបុស្តិ៍

៤. ប្រធានាធិបតីអាមេរិក Biden និងប្រធានាធិបតីរុស្សុី Putin បានពិភាក្សាគ្នាតាមទូរស័ព្ជជាង៥០នាទីទាក់ទិនវិបត្តិអ៊ុយក្រែន តែហាក់គ្មានផ្លែផ្កា – The Gaurdian

៥. ហ្វីលីពីនបន្តរកឃើញមនុស្សស្លាប់កើនលើស ៤០០នាក់ ក្រោយរងការវាយប្រហារដោយព្យុះទីហ្វុងកំណាច Rai កាលពី២សប្តាហ៍មុន – Reuters

ads banner