រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ មានភ្ញៀវសរុបចំនួន ៥២,៧១៧នាក់

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្តមានចំនួនច្រើនកុះករ ។

ភ្ញៀវខ្លះបាននាំគ្នាបោះតង់ ក្រាលកន្ទេលរង់ចាំឆ្លងឆ្នាំសកល ២០២១-២០២២ នៅតាមបណ្តោយឆ្នេរដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ។

ជាមួយនេះកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយតាមគោលដៅនិងល្បាតដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ។

រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថាពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៥២,៧១៧នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner