គិតត្រឹមព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៨លាននាក់ ស្លាប់ជាង ៣០.៤ម៉ឺននាក់
អត្ថបទដោយ៖
ឆាយ រត្ថា
កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៨៧៦,៣៩៥នាក់ហើយ ដែលកើនឡើងជាង ៤ម៉ឹននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៤,៧៥៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,៧២០នាក់ (ស្លាប់ ១៤៤,០៩៤នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៨៤៣,៩៧៩នាក់ (ស្លាប់ ៥១,៥០៤នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៥៨,០៨៦នាក់ (ស្លាប់ ៣១,៤៨៧នាក់)
- ថៃ ឆ្លងចំនួន ២,២២៣,៤៣៥នាក់ (ស្លាប់ ២១,៦៩៨នាក់)
- វៀតណាម ឆ្លងចំនួន ១,៧៣១,២៥៧នាក់ (ស្លាប់ ៣២,៣៩៤នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,៨៣៤នាក់ (ស្លាប់ ១៩,២៦៨នាក់)
- សិង្ហបុរី ឆ្លងចំនួន ២៧៩,០៦១នាក់ (ស្លាប់ ៨២៧នាក់)
- កម្ពុជា ឆ្លងចំនួន ១២០,៤៩៣នាក់ (ស្លាប់ ៣,០១២នាក់)
- ទ្បាវ ឆ្លងចំនួន ១១១,០៦០នាក់ (ស្លាប់ ៣៧២នាក់)
- ព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់) ៕