ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,២៦២,១៧០នាក់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ)
អត្ថបទដោយ៖
ឆាយ រត្ថា
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៦២,១៧០នាក់ ។
ក្នុងនោះរួមមាន៖
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៥០,៦៩០នាក់
២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១១,២១៥នាក់
៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩៦,៥០៤នាក់
៤. អាយុ៥ឆ្នាំ ៣០៣,៧៦១នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល។