សម្តេចតេជោ ហ៊ុន សែន ឲ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានា​ជាមួយ​ក្រុមហ៊ុន លី ឈួង

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកឆ្នាំ២០២២នេះ ជាការធ្វើកំណែទម្រង់ គ្រប់គ្រងថវិកាសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្ដីអំពីការប្រើប្រាស់ថវិកា។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។ លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបណ្ដាស្ថាប័នជាតិទាំងអស់ ជាពិសេសគឺថ្នាក់ក្រោមជាតិ អនុវត្តដោយម៉ឺងម៉ាត់ នូវបទដ្ឋានទាក់ទង ជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍អំពីបំណុល ដែលបណ្ដាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឲ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ហើយបំណុលដែលមានត្រូវសង ក្នុងរយៈពេល២០ឆ្នាំ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner