តួលេខទេសចរណ៍ក្នុងស្រុកកើនឡើងវេលាចុងឆ្នាំ២០២១ (Video Inside)

តួលេខទេសចរណ៍កំសាន្តក្នុងស្រុកបានកើនឡើងទន្ទឹមនឹងតួលេខឆ្លងកូវីដ-១៩មិនបានកើនឡើងលើសពីមួយ ខ្ទង់ឡើយក្នុងរយៈពេលឈប់សម្រាកដំណាច់ឆ្នាំសកលនិងនៅចុងសប្តាហ៍កន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នៅថ្ងៃទី៣មករាឆ្នាំ២០២២ថាតួលេខភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រទេសបានកើនឡើងជាង២លាន នាក់ក្នុងរយៈពេលដំណាច់ឆ្នាំសកលនិងចុងសប្តាហ៍កន្លងមកនេះ ។

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុង សប្តាហ៍ រវាងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងមានចំនួន២លាន ២ពាន់២៩៨នាក់ ក្នុងនោះភ្ញៀវជាតិមាន១លាន៩៩ម៉ឺន៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ម៉ឺន១ ពាន់៨៦៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមានរាជធានីភ្នំពេញមាន៦០ម៉ឺន៨ពាន់៨៥៥នាក់, នៅខេត្តសៀមរាប២៨ម៉ឺន៧ពាន់៨៣៧នាក់, ខេត្តព្រះសីហនុ១៥ម៉ឺន៦ពាន់៧៥៣នាក់, ខេត្តកំពត ១៥ម៉ឺន ៦០១នាក់, ខេត្តបាត់ដំបង១២ម៉ឺន២ ពាន់៣៧នាក់, ខេត្តកែប១១ម៉ឺន៤ពាន់ ២២២នាក់ និងខេត្តកំពង់ស្ពឺ ១០ម៉ឺន ២ពាន់ ៣៨១នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner