ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៨ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ សរុបមានចំនួន៨ម៉ឺន ៤ពាន់២ករណីច្រើនជាងសប្តាហ៍មុនប្រមាណជាង២ម៉ឺនករណី។ ប្រទេសវៀតណាម នៅតែជាប្រទេសដែល មានការឆ្លងច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ តួលេខឆ្លង៧២ម៉ោងចុងក្រោយនេះនៅវៀត ណាម មានចំនួនជាង៤ម៉ឺន៨ពាន់២៩៨ករណី ដែលស្មើនឹងជាង ១ម៉ឺន៦ពាន់ករណីក្នុងមួយថ្ងៃៗ៕