២៤ម៉ោងឆ្លងអូមីក្រុង៦នាក់ (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួនតែ៦ករណីដែលសុទ្ធតែជាវីរុសបំប្លែងថ្មី អូមីក្រុង នាំចូលមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយ:ពេលបីថ្ងៃក្នុងដើមឆ្នាំ២០២២នេះ ការឆ្លងមានសរុប២៣ករណីដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីក្រៅប្រទេសទាំងអស់។

ចំណែកការស្លាប់ថ្មីក្នុងរយ: ពេល២៤ម៉ោងកន្លងមកនេះ មានម្នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៣ពាន់១៤នាក់។ យោងតាម ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ចំនួនមនុស្សឆ្លងកូវីដ១៩ដែលស្ថិតក្នុងបន្ទប់សង្គ្រោះជួយបន្ទាន់នាពេល នេះ មានប្រ មាណ១៤៨នាក់ ។

យោងតាមក្រសួងសុខាកម្ពុជាគិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មាន ចំនួន១២ម៉ឺន៥១៦ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៩៥២នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner