ប្រមុខរាជរដ្ឋាភិបាលជម្រុញពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានជម្រុញពលរដ្ឋក្នុងការចាក់ដូសវ៉ាក់សាំងដូសទីបី និងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិងបីការពារ។ ប្រសាសន៍ជម្រុញនេះ បានធ្វើឡើងក្នុងពិធីមួយក្នុងខេត្តកោះកុងថ្ងៃទី៣មករាឆ្នាំ២០២២នៅ ទន្ទឹមនឹងពិភពលោកកំពុងរងការរាតត្បាតយ៉ាងលឿនដោយសារវីរុសបំប្លែងថ្មីអូមីក្រុង ។ 

ប្រសាសន៍ជម្រុញរបស់សម្តេចតេជោហ៊ុនសែនក្នុងការចាក់វ៉ាក់សាំងដូសទីបីនៅថ្ងៃនេះ បានទន្ទឹមនឹងការបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ដូសទី៣ សំរាប់កុមារនិងយុវវ័យវ័យជំទង់ អាយុរវាងពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងនៅទន្ទឹមការស្នើដល់ក្រសួងសុខាភិបាលពិនិត្យម្តងទៀតលើពលរដ្ឋ ចំនួន ជាង៧ម៉ឺននាក់ ដែលមុននេះមិនទទួលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងឡើយដោយសារតែចំណោទលើ សុខ ភាព។ នៅថ្ងៃនេះផងដែរ, តួលេខអ្នកបានចាក់វ៉ាក់សាំងដូសទីបីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ពាន់៧នាក់។

កម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះបាន សម្រេច ៨៩,១៤ ភាគរយហើយ ប៉ុន្តែក្នុងចំណោមអ្នកចាក់ទាំងជិត៩០ភាគរយនោះ, អ្នកបានចាក់វ៉ាក់សាំង ដូសទីបី ឬដូសជម្រុញ នោះ ទើបតែបានចំនួន៣លាន៦សែន១ពាន់៥០៣នាក់នោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner