សម្តេចព្រមានដកតួនាទីអភិបាលខេត្តដែលបន្តឃុបឃិតក្នុងគម្រោងលូចលាក់ជាមួយក្រុមហ៊ុនលីឈួង (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងជុំវិញករណីសង្ស័យប្រព្រឹត្តអំពើពុករលួយមួយតាមបណ្តាខេត្តជាមួយនឹងការប្រើ ប្រាស់ស៊ុំគ្រលំនៃសេវាឯកជនក្រុមហ៊ុនលីឈួង។ ក្រុមហ៊ុនលីឈួងគឺជាក្រុមហ៊ុនសំណង់ អាហរណ នីហរណ ដែលផ្គត់ផ្គង់លើផ្នែកសំណង់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
យោងតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែនថ្ងៃទី៣មករាឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលទើបបានរកឃើញនូវអំពើមិនប្រក្រតីរបស់អភិបាលខេត្តមួយចំ នួនដែលកេងប្រវ័ញ្ចថវិការាជរដ្ឋាភិបាលតាមរយៈការឃុបឃិតអនុវត្តនូវគម្រោងសំណង់ដែលមិនបានឆ្លងកាត់ រាជរដ្ឋាភិបាល។
សម្តេចបានព្រមានដកហូតតួនាទីអភិបាលខេត្ត និងដាក់បញ្ជាក់ខេត្តដែលបានប្រព្រឹត្តនូវការ ចុះសន្យាជាមួយនឹងក្រុមហ៊ុនលីឈួងនេះ ត្រូវបញ្ឈប់ជាបន្ទាន់ និងសម្តេចបានប្រាប់អភិបាលខេត្តដែលបានជាប់ ពាក់ព័ន្ធត្រូវ ទូទាំងបំណុលដោយខ្លួនឯងជាមួយក្រុមហ៊ុនលីឈួងនោះក្នុងរយៈពេល២០ឆ្នាំ។
សម្តេចបានថ្លែងថាចំណាត់ការរបស់សម្តេចនេះ គឺជាការព្រមានដល់ក្រុមហ៊ុនលីឈួងនិងក្រុមហ៊ុនដទៃទៀតកុំ ឱ្យធ្វើសកម្មភាពអនុវត្តគម្រោងសាងសង់ជាមុន ហើយសងប្រាក់តាមក្រោយ។ សម្តេចបានចាត់ទុកការអនុវត្ត គម្រោងដោយរបៀបទូទាត់ប្រាក់ជាក្រោយនេះ គឺជាការបង្កើតជាបំណុលនិងអំពើពុករលួយ។ សម្តេចបាន បញ្ជាក់ថារាល់គម្រោងនានាទាំងអស់នឹងអាចធ្វើទៅបានលុះត្រាតែមានការអនុម័តចេញពីរាជរដ្ឋាភិបាល៕