សម្តេចតេជោបញ្ជាក់ការមិនផ្លាស់ប្តូរគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាដដែលដែលគ្រោងនឹងប្រ ព្រឹត្តទៅ នៅក្នុងសប្តាហ៍នេះ។ សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍នៅថ្ងៃទី៣មករានេះថា នៅថ្ងៃអង្គារ ស្អែកនេះ សម្តេចនឹងធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូដូ នៅមុនការ ធ្វើទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា ។
ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដំណើរ ទស្សនកិច្ចមួយស្វែងរកភាពផ្សះផ្សារផ្ទៃក្នុងមីយ៉ាន់ម៉ាដើម្បីការនាំសម្លេងរបស់អាស៊ានជាសម្លេង១០មកវិញក្នុង ការស្វែងរកភាពកុងសង់ស៊ុសតែមួយរបស់អាស៊ានវិលត្រឡប់មកវិញ។ កាលពីសប្តាហ៍មុន, គ្រាប់បែក២គ្រាប់ បានផ្ទះក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបានបង្កការរងរបួសឬបាត់បង់ ជីវិតឡើយ។
ករណី ផ្ទុះគ្រាប់បែកថ្ងៃទី៣១ធ្នូចុងឆ្នាំ២០២១ក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ានោះ មិនមានការបញ្ជាក់ ទទួលខុសត្រូវពីក្រុមណាមួយនោះឡើយ បើទោះបីជាកន្លងមកមានការព្យាយាមពីក្រុមប្រឆាំងនៅក្រៅស្រុកចង់ ចង់រារាំងដំណើររបស់សម្តេចតេជោសែនជាប្រធានប្តូរវេនអាស៊ានមិនឱ្យទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង លាំង ដើម្បីដោះស្រាយជម្លោះនោះឡើយ៕