រាជធានីនឹងមានស្ពានមិត្តភាពកម្ពុជាកូរ៉េខាងត្បូងឆ្លងកាត់ទន្លេមេគង្គពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ (Video Inside)
រាជធានីភ្នំពេញ នឹងត្រូវមានស្ពានថ្មីមួយខ្សែទៀតដែលនឹងស្ថាបនាឆ្លងកាត់ទន្លេមេគង្គក្រោមជំនួយរបស់សាធា រណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងប្រសាសន៍ថ្ងៃទី៣ធ្នូក្នុងឳកាសបើកការដ្ឋានស្ថាបនាលើក កម្រិតគុណភាពផ្លូវជាតិលេខ៤៨ខេត្តកោះកុង បានថ្លែងបញ្ជាក់ថាស្ពានថ្មីដែលជាអំណោយរបស់កូរេខាងត្បូង នោះ គឺជាស្ពានតភ្ជាប់ពីខណ្ឌជ្រោយចង្វារ ទៅចំណុចស្វាយជ្រំនៃស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រសាសន៍បញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្រោយការបញ្ជាក់ចុងក្រោយរបស់ឯកអគ្គរដ្ឋ ទូតកូរ៉េខាងត្បូង លោកផាកហ៊ឹងគ្យុង ជុំវិញការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង នៅក្នុងរាជធានីភ្នំពេញ។
ភ្នំពេញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺជាទីក្រុងខ្មោចដែលគេបោះបង់ចោល…គ្មានមនុស្សច្រើនរស់នៅ និង គ្មានសំណង់បុរីឬផ្លូវខ្វែងខ្វាត់និងយានជំនិះច្រើនដូចបច្ចុប្បន្ននេះទេ។ រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំង មូល ទើបតែក្នុងជំនាន់សម័យដឹកនាំ សម្តេចតេជោសែននេះទេ ដែលបានធ្វើអោយប្រទេស អស់សង្គ្រាមស៊ីវិល និងបាននាំនាវាកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀត។
កម្ពុជាមុនការរាតត្បាតនៃជម្ងឺកូវីដ១៩ សំណង់ស្ពាន ដែលបានសាងសង់ក្នុងសម័យដឹកនាំសម្តេចតេជោសែន រួមមានយ៉ាងហោចចំនួនជាង២០ ស្ពានដែលឆ្លង កាត់ ទន្លេមេគង្គ… ទន្លេសាប ទន្លេបាសាក់ និងស្ពានឆ្លងកាត់ដៃសមុទ្ទផងដែរ៕