ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចក្នុងការវិនិយោគលុយកាក់ក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏សូមធ្វើការបោះជំហានឲ្យបានសមហេតុផល និងកុំឲ្យមានការប៉ះទង្គិចណាមួយឡើយ។ លោកអ្នកត្រូវតែសម្រេចចិត្តជាមួយពត៌មាន ហើយការប្រើប្រាស់អារម្មណ៍ទៅលើការងារមិនគួរធ្វើនោះទេ។ លើសពីនេះ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងនោះទេ អ្វីដែលចាំបាច់បំផុតគឺត្រូវស្គាល់ព្រឹត្តិការណ៍ទាំងអស់ ហើយទទួលខុសត្រូវឲ្យបានល្អ។ ប្រការដែលគួរប្រុងប្រយ័ត្ន គឺសូមកុំធ្វើឲ្យមិត្តរួមការងារមានការភ្ញាក់ផ្អើល។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពថ្ងៃនេះផ្តល់ជូនលោកអ្នកជាអាជីវករនូវស្ថានភាពហរិញ្ញវត្ថុដ៏ល្អប្រសើរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬបង្កើតអាជីពថ្មីតាមតម្រូវការ ពីព្រោះផលចំនេញគឺកើនឡើងទ្វេរដង។ លោកអ្នកមិនចាំបាច់គិតពិចារណាច្រើនពេកនោះទេ ពីព្រោះឳកាសក្នុងថ្ងៃនេះមានពេញបរិបូរណ៍ ហើយសុទ្ធតែមានលំនឹងរឹងមាំ។ ផ្ទុយទៅវិញ លោកអ្នកមិនគួរធ្វើឲ្យមានភាពស្មុគ្រស្មាញនៅក្នុងជីវិតនោះទេ។ សូមធ្វើការបែងចែកពត៌មានដែលទទួលបាន និងទទួលយកតែពត៌មានដែលមានប្រយោជន៍ប៉ុណ្ណោះ។ ប្រការសំខាន់បំផុត សូមលោកអ្នករក្សាសិទ្ធិក្នុងការសម្រចចិត្តចុងក្រោយជានិច្ច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នក ដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាព។ ប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយម៉ត់ចត់ និងប្រកបដោយទំនួលខុសត្រូវ នោះភាពជោគជ័យនឹងអាចធានាបានទាំងស្រុង។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាពជោគជ័យគ្រប់ករណីទាំងអស់។ អ្នកមិនគួរមានការភ័យខ្លាចចំពោះភាពអវិជ្ជមានខ្លះដែលបានកើតឡើងនោះទេ ពីព្រោះសូម្បីតែបញ្ហាលំបាកយ៉ាងណាក៏អាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អ្នកអាចក្លាយទៅជាអ្នកទោសនៃគំនិត ដូច្នេះសូមគិតតែរឿងដែលមានប្រយោជន៍។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាថានឹងផ្តល់ជូនលោកអ្នកនូវគំនិតច្នៃប្រឌិតខ្ពស់ និងភាពរីកចម្រើនក្នុងអាជីវកម្ម។ ទន្ទឹមនឹងនេះដែរ មិនគួរកាត់បន្ថយទំហំការងារនោះទេ អ្នកគួរតែត្រូវប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ចំពោះបញ្ហាចាស់ថ្មីទាំងឡាយមិនមែនជាឧបស័ក្គការងារអ្នកនោះទេ ពីព្រោះអ្នកនឹងអាចស្វែងរកដំណោះស្រាយដោយងាយស្រួល និងសន្តិវិធី។ ផ្ទុយពីភាពរីកចម្រើនក្នុងពេលនេះ សូមកុំធ្វើទំនាក់ទំនងការងារជាមួយថ្នាក់លើសិន ពីព្រោះភាពយល់ច្រលំរវាងគ្នាអាចនឹងកើតឡើង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកមិនឪ្យងាកចេញពីផ្លូវដែលបានគ្រោងទុក បើទោះជាឪឡូវនេះគ្មានឳកាសដើម្បីអនុវត្តផែនការរបស់អ្នកក៏ដោយ។ ក្នុងអនាគតដ៏ខ្លីខាងមុខ ស្ថានភាពនឹងប្រសើរឡើង។ ក្រៅពីនេះ លោកអ្នកទទួលបានភាពអស្ចារ្យក្នុងការធ្វើទំនាក់ទំនងតូចធំជាមួយមនុស្សគ្រប់ស្រទាប់។ ចំពោះភាពភ្ញាក់ផ្អើលទាំងឡាយមិនគួរធ្វើឲ្យវាកើតឡើងនោះទេ ពីព្រោះភាពស្ងប់ស្ងាត់ធ្វើឲ្យអ្នករក្សាលំនឹង និងអាចលាក់បាំងពត៌មានបានល្អ ពិសេសបញ្ចៀសការវាយតម្លៃពីខាងក្រៅបានយ៉ាងប្រសើរ។ ដោយឡែក ប្រសិនបើអ្នកមានលទ្ធភាពធ្វើការបណ្តាក់ទុន គឺនឹងទទួលបានផលល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជំហានអាជីពទាំងឡាយមានដំណើរការល្អប្រសើរ។ អ្នកអាចរក្សាអ្វីៗឲ្យនៅដដែល ឬធ្វើការផ្លាស់ប្តូរតាមស្ថានភាពដែលអ្នកត្រូវការ។ មានផលលំបាកខ្លះមិនទាន់អាចព្យាករណ៍បាន ដូច្នេះសូមរស់នៅជាមួយការប្រុងប្រយ័ត្នជានិច្ច។ ចំពោះការទទួលខុសត្រូវខ្លះ គួរតែចេះកំណត់ឲ្យបានជាក់លាក់ ពីព្រោះអ្នកមិនអាចធ្វើការទទួលខុសត្រូវការងាររបស់អ្នកដទៃ ឬការងារដែលឆ្ងាយពីចំណេះដឹងវិជ្ជាជីវៈរបស់ខ្លួនបានទេ។ ប្រហែលជាអ្នកត្រូវដាក់កាតព្វកិច្ចដែលបានបញ្ជាក់ក្នុងតារាងកាលវិភាគរបស់អ្នកទៅឲ្យអ្នកដទៃប្រសើរជាង។ ក្នុងនោះដែរ រាល់ការសម្រេចចិត្តទាំងអស់គួរតែមានមូលដ្ឋាន ហើយប្រសិនជាអ្នកមិនមានលទ្ធភាពដោះស្រាយ សូមពឹងអាស្រ័យលើទំនាក់ទំនង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើការងារដដែលៗ ឬគ្រប់គ្រងការងារដែលមិនចាំបាច់។ ភាគច្រើនទំនងជាភាពរីករាយរបស់អ្នកនឹងត្រូវបានរក្សា ប៉ុន្តែមិនមានភាពរីករាយណាមួយកើតឡើងបន្ថែមទៀតនោះទេ ដូច្នេះមិនចាំបាច់រំពឹងលទ្ធផលច្រើនពេកនោះទេ។ ចំពោះការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកនឹងអាចមានលទ្ធភាពពេញលេញទទួលបានជោគជ័យ ប៉ុន្តែគ្រាន់តែអ្នកត្រូវពឹងពាក់អាស្រ័យលើខ្លួនឯងឲ្យបានច្រើនជាងការរំពឹងជំនួយពីអ្នកដទៃ ហើយត្រូវជ្រើសរើសការងារដែលជាអាទិភាព។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះ សូមលោកអ្នកអនុវត្តការងារដោយភាពក្លាហាន និងម៉ឺងម៉ាត់ ប៉ុន្តែក៏សូមសំឡឹងមើលកាលទេសផង។ អ្នកគ្រាន់តែចូលរួមសកម្មភាពការងារដោយភាពស្វាហាប់ ទទួលខុសត្រូវ ហើយព្យាយាមបញ្ចប់ការងារឲ្យបានទាន់ពេលវេលា គឺជាការប្រសើរបំផុតសម្រាប់ថ្ងៃនេះ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារបច្ចុប្បន្ន ពេលាថ្ងៃនេះមានអំណោយផលសម្រាប់ការចាកចេញ និងការចាប់យកការងារថ្មី ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភជ្រុលពេកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការដោះស្រាយបញ្ហាប្រទាក់ក្រឡាតូចធំប្រកបដោយភាពងាយស្រួល និងសន្តិវិធី។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះហាមប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីពិភាក្សាអំពីអនាគតការងារ កំណើនអាជីព ឬទាក់ទងនឹងការតំឡើងប្រាក់ឈ្នួលនោះទេ។ ហោរាហាមលោកអ្នកមិនឲ្យធ្វើការសម្រេចចិត្តលឿនឡើង ត្រូវមានទស្សនវិស័យវែងឆ្ងាយ។ បើទោះបីជារាសីអាជីពថ្ងៃនេះមិនសូវមានពេញរស់រវើកយ៉ាងណាក្តី លោកអ្នកនៅតែមានលទ្ធភាពធ្វើកិច្ចការតាមបំណង គ្រាន់តែអ្នកមិនចាំបាច់រំពឹងទុកច្រើនពេកនោះទេ។ សូមអនុវត្តការងារប្រចាំថ្ងៃដដែលសិន ក្នុងនោះសូមផ្តោតការងារទាំងឡាយណាដែលមានគំនិតច្នៃប្រឌិត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងនានារបស់អ្នកក្នុងថ្ងៃនេះហាក់មានភាពមិនល្អប្រសើរនោះទេ។ យកល្អសូមរក្សាគំលាតពីមនុស្សជុំវិញខ្លួន រួមទាំងថ្នាក់លើផងដែរ។ ចំពោះការពិភាក្សា និងកិច្ចប្រជុំនានាមិនគួរចូលរួមនោះទេ ប៉ុន្តែប្រសិនបើលោកអ្នកមិនអាចជៀសបាន សូមព្យាយាមរក្សាភាពស្ងប់ស្ងាត់ច្រើនជាងការបញ្ចេញយោបល់។ នៅរវាងពេលព្រឹក អ្នកអាចនឹងជួបបញ្ហាខ្លះៗ ប៉ុន្តែបញ្ហាទាំងនោះមិនជាធ្ងន់ធ្ងរដល់ការងារអ្នកនោះទេ។ ក្រៅពីនេះសូមលោកអ្នកកុំមានការព្រួយបារម្ភ ឬអាក់អន់ក្នុងចិត្តបើទោះបីជាសំណាងមិននៅខាងលោកអ្នកក៏ដោយ ពីព្រោះនៅពេលខាងមុខដ៏ឆាប់នេះស្ថានភាពនឹងប្រែជាល្អប្រសើរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យបដិសេធរាល់ការវាយតម្លៃ ប្រសិនបើអ្នកមិនសូវយល់ដឹងពីការងារនោះ។ ក្នុងនោះសូមមានចិត្តអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់ ពីព្រោះប្រហែលជាសហសេវិក និងដៃគូរបស់អ្នកមិនសូវយល់ច្បាស់ពីចេតនារបស់អ្នកនោះទេ។ បើទោះបីជាយ៉ាងនេះក្តី មិនមែនមានន័យថាពួកគេធ្វើសកម្មភាពដើម្បីបង្ខូចបុព្វហេតុទូទៅនោះក៏ទេ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានភាពរស់រាយរាក់ទាក់ និងគំនិតប្រាជ្ញាវាងវៃប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ហេតុនេះគួរពិនិត្យលទ្ធភាពរបស់ខ្លួនមុនការបោះបង់ឳកាស។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ការចាកចេញពីស្ថានភាពការងារចាស់ ឬគិតគូរពីការតម្លើងប្រាក់ឧបត្ថម្ភនោះទេ។ លោកអ្នកគួរធ្វើការងារជាមួយនឹងគំនិតច្នៃប្រឌិត។ ប្រសិនបើអ្នកប្រាថ្នា គឺអ្នកអាចស្វែងរកគំនិតថ្មីៗបាន ដូច្នេះសូមចំណាយពេលវេលាគិតគូរ ធ្វើយ៉ាណាធានាឲ្យមានភាពច្នៃប្រឌិតលាយឡំនឹងការងារ ឬសូម្បីតែសម្រាប់របាយការណ៍តូចតាចក្តី។ ក្រៅពីនេះ ការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើគួរតែធ្វើឡើងក្នុងកំរិតតូចចង្អៀត ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការពិភាក្សានោះទេ។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែត។ ទ្រព្យសម្បតិ្ត លាភសក្ការៈជាលុយកាក់ និងសម្ភារ ព្រមទាំងការជ្រោមជ្រែងនានានឹងផ្តល់ជូនលោកអ្នកយ៉ាងជាក់ប្រាកដ។
ឆ្នាំទាំង៤ ម្សាញ់ មមី រកា ចរ រាសីល្អមធ្យម។
ឆ្នាំទាំង៤ ជូត ខាល វក កុរ រាសីស្រុតចុះ។