សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាតួលេខមនុស្សស្លាប់ដោយចរាចរណ៍កើនច្រើនជាងអ្នកស្លាប់ដោយកូវីដ (Video Inside)
តួលេខមនុស្សស្លាប់ដោយសារចរាចរណ៍ បានកើនឡើងវិញគួរ ឱ្យកត់សម្គាល់។ សម្តេចនាយករដ្ឋមន្ត្រី ក្នុងប្រ សាសន៍បានថ្លែងនៅថ្ងៃទី៣មករាប្រៀបធៀបថា តួលេខអ្នកស្លាប់ដោយសារ ចរាចរណ៍នាពេលនេះ មានច្រើន ជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ នាពេលនេះ ។
ការបើកបរដោយល្មើសច្បាប់ចរាចរណ៍ ត្រូវគេឃើញថាមានស្ទើរគ្រប់កន្លែង។ បទល្មើសខ្លះ ត្រូវបានគេវែករក មុខមនុស្សខូចឃើញបន្ទាប់ពីមានការជម្រុញផ្សាយខ្លាំងតាមបណ្តាញសង្គម, ចំណែកបទល្មើសខ្លះទៀត មិន បានរកឃើញអ្នកបើកបរល្មើសច្បាប់នោះឡើយ។ សម្តេចតេជោហ៊ុនសែន ក្នុងប្រសាសន៍ថ្ងៃទី៣មករាឆ្នាំ២០២២ បានស្នើឱ្យមន្ត្រីអនុវត្តច្បាប់គួរបង្កើត Channel Telegram មួយដោយមានកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បី តាមរកមុខអ្នកបើកបរល្មើសច្បាប់ ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាការបង្កើត Channel Telegram ដោយស្នងការដ្ឋាននគរបាលខេត្ត ឬតាម អគ្គស្នងការដ្ឋាននគរបាលជាតិនេះ នឹងជួយជាប្រយោជន៍ក្នុងការចាត់វិធានការជួយសម្រូលចរាចរណ៍ផង និង ការចាត់វិធានការល់អ្នកប្រព្រឹត្តខុសផងដើម្បីការបន្ថយមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ពីមួយខែទៅមួយខែ។
យោងតាមក្រសួងសាធារណការនិងដឹកជញ្ជួន, គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបាន សម្លាប់មនុស្សនិងបង្ករបួសស្នាមប៉ុណ្ណោះទេ, គ្រោះថ្នាក់តាមដងផ្លូវនេះ បានបង្ខាតថវិកាជាតិប្រមាណ៣៥០ លានដុល្លារក្នុងមួយឆ្នាំៗនោះផងដែរ៕