គជបបិតផ្សាយបញ្ជីបោះឆ្នោតដំបូង (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបិតផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃទី៣មករានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ឈ្មោះអ្នក បោះឆ្នោត មានសរុប៩លាន២០ម៉ឺន៥ពាន់៦៧៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៤លាន៩០ម៉ឺន៤ពាន់៨២៥នាក់, ការិ យាល័យបោះឆ្នោតមានចំនួន២ម៉ឺន៣ពាន់៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២ម៉ឺន៤ពាន់៩៧០នាក់។ ការបិទផ្សាយនេះ នឹងតម្រូវឱ្យពលរដ្ឋត្រូវទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យ ផ្សេងៗព្រមទាំងអាចសុំការកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬនិងការប្តឹងជំទាស់ដែលនឹងមានរយៈពេល១០ថ្ងៃ៕