តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)
តម្លៃប្រេងឥន្ធនៈ បានកើនឡើងមកវិញតិចតួច សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៨០០រៀល ក្នុង១លីត្រ ដែល តម្លៃនេះ កើនចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចំណាយប្រាក់ជួយខាតយ៉ាងហោច៤សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ ស្កាត់ តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ៕