កិច្ចប្រជុំស្តីអំពីការត្រួតពិនិត្យ និងការកែសម្រួលសេចក្តីកំណត់ថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូ នគរបាលជាតិ
អត្ថបទដោយ៖
ធី ដា
ដីឥដ្ឋ៖ នៅរសៀលថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំចង្អៀតដើម្បីកែសម្រួលសេចក្តីកំណត់ថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម សាស្ត្រាចារ្យ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិចំនួន១២រូប។
ក្នុងនោះ អង្គប្រជុំបានឯកភាពលើការផ្លាស់ប្តូរ និងការកែសម្រួលភារកិច្ច លើការទទួលខុសត្រូវរបស់ប្រធានអាសនៈ អនុប្រធានអាសនៈ និងសមាជិកមួយចំនួនឲ្យស្របតាមសមត្ថភាពជំនាញ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕