អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៩២លាន៩២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤៦ម៉ឺននាក់ និងជាសះស្បើយ២៥៥លាន៣៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៩២លាន៩២ម៉ឺន៧ពាន់៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៦ម៉ឺន៥ពាន់៧៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥៥លាន៣៣ម៉ឺន១ពាន់១៨៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៧លាន៧ម៉ឺន៥ពាន់៥០៨នាក់ ស្លាប់ចំនួន៨៤ម៉ឺន៨ពាន់៨២៦នាក់ និងជាសះស្បើយចំនួន៤១លាន៧០ម៉ឺន៨ពាន់៨៥៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៩៥ម៉ឺន៨ពាន់៧៦៨នាក់ ស្លាប់៤៨ម៉ឺន១ពាន់៨៩៣នាក់ និងជាសះស្បើយ៣៤លាន២៩ម៉ឺន៥ពាន់៤០៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៣០ម៉ឺន៥ពាន់៧៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់២៤៥នាក់ និងជាសះស្បើយ២១លាន៥៦ម៉ឺន៧ពាន់៨៤៥នាក់ ៕ ប្រភព៖ worldometers