មន្ត្រីរុស្ស៊ី អាល្លឺម៉ង់ និងបារាំង គ្រោងបើកកិច្ចប្រជុំត្រីភាគីស្តីពីបញ្ហាអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន TASS ដែលផ្អែកលើប្រភពបានចេញផ្សាយថា មន្ត្រីមកពីរុស្ស៊ី អាល្លឺម៉ង់ និងបារាំងនឹងជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន។

ទីប្រឹក្សាគោលនយោបាយការបរទេសរបស់អធិការបតីអាល្លឺម៉ង់លោក ជែនស៍ ផ្លូអែតណឺ និងទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ប៊នណេ នឹងជួបជាមួយអគ្គសេនាធិការរងនៃរដ្ឋបាលប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ខូហ្សាក់។ ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូនឹងធ្វើឡើងតបតាមការអញ្ជើញរបស់ភាគីរុស្ស៊ី។

នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក ស្តេហ្វែន ហេប៊េសស្ត្រេត បានបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីនេះនឹងត្រូវបានកំណត់ពេលក្នុងសប្តាហ៍នេះ ហើយថា អាល្លឺម៉ង់នៅតែបន្តការសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner