ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០នាក់ ជាសះស្បើយ ១១នាក់, ស្លាប់ចំនួន ១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៥២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៩៦៣នាក់, ស្លាប់សរុបចំនួន ៣,០១៥នាក់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕