គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង ១៤.៩លាននាក់ ស្លាប់ជាង ៣០.៥ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩៤៦,២៧៥នាក់ហើយ ដែលកើនឡើងជាង ១ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,៤០៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៣,៤៣៣នាក់ (ស្លាប់ ១៤៤,១០២នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨៥៥,៨១៩នាក់ (ស្លាប់ ៥១,៥៨៦នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦៧,០៤៤នាក់ (ស្លាប់ ៣១,៥៦០នាក់)
  • ថៃ ឆ្លងចំនួន ២,២៣៥,៥៧៦នាក់ (ស្លាប់ ២១,៧២០នាក់)
  • វៀតណាម ឆ្លងចំនួន ១,៧៦៣,០៤០នាក់ (ស្លាប់ ៣២,៨៣១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,១៥៥នាក់ (ស្លាប់ ១៩,២៧៧នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៨០,៧៥៤នាក់ (ស្លាប់ ៨២៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៥១៦នាក់ (ស្លាប់ ៣,០១៤នាក់)
  • ទ្បាវ ឆ្លងចំនួន ១១៣,៤៣២នាក់ (ស្លាប់ ៣៩១នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៥០៦នាក់ (ស្លាប់៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner