សមត្ថកិច្ចជំនាញបញ្ចូន ជនជាតិវៀតណាម ម្នាក់ រួមទាំង គ្រឿងញៀនជាង ១៨០គីឡូ បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ អង្គារ ទី ០៤ ខែមករា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនខ្លួន ជនជាតិវៀតណាម ម្នាក់ រួមទាំង គ្រឿងញៀនជាង១៨០គីឡូ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយបង្ហាញមុខជា សាធារណៈ ពាក់ព័ន្ធ ករណី ជួញ ដូរ គ្រឿង ញៀន ដោយ ខុសច្បាប់ ។
តាមប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រុឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងជាក់ស្ដែង រកឃើញគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម។
សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិ វៀតណាម ក្នុងប្រតិបត្តិការ នេះ ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ ៣៧០ក្រាម ។
គោលដៅទី១: នៅចំណុច ខុនដូ ជាន់ទី ៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន០១គ្រឿង។
គោលដៅទី២: នៅចំណុច ខុនដូ រិស៊ីដែន១០៥ ជាន់ទី ៣ បន្ទប់ R ៣០១ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិ វៀតណាម ។ គោលដៅទី៣: នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា និងប៊ុនធី