នាយករដ្ឋមន្រ្តីអង់គ្លេស៖ វីរុស អូមីក្រុង បង្ករោគសញ្ញាស្រាលជាងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដទៃទៀត ដូច្នេះវិធានការរឹតត្បិតថ្មីមិនចាំបាច់ទេ

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ថ្លែងថា វិធានការថ្មីមិនចាំបាច់ទេនៅក្នុងចក្រភពអង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបង្ករោគសញ្ញាស្រាលជាងមេរោគកូរ៉ូណាបំប្លែងខ្លួនដទៃទៀត។

លោក ចនសុន បានប្រាប់អ្នកសារព័ត៌មានថា ផ្លូវឆ្ពោះទៅមុខសម្រាប់ប្រទេសទាំងមូល គឺត្រូវបន្តជាមួយផ្លូវដែលយើងកំពុងដើរ… ពិតណាស់ យើងនឹងរក្សាវិធានការទាំងអស់ស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែការលាយបញ្ចូលគ្នានៃរឿងដែលយើងកំពុងធ្វើនៅពេលនេះ គឺខ្ញុំគិតថាត្រឹមត្រូវ។ លោក ចនសុន បាននិយាយថា សម្ពាធលើមន្ទីរពេទ្យនឹងមាន “គួរឱ្យកត់សម្គាល់” ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ប៉ុន្តែវីរុស អូមីក្រុង គឺ “ស្រាលជាង” មេរោគកូវីដ១៩បំប្លែងខ្លួនមុនៗ។ លោក ចនសុន បន្ថែមថា ចក្រភពអង់គ្លេសមាន “កម្រិតខ្ពស់បំផុត” នៃការទទួលថ្នាំបង្ការ ហើយក៏កំពុងបន្តបង្កើតការការពាររបស់ខ្លួនជាមួយនឹងកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានចេញដាក់វិធានការមានកម្រិតនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ថា “Plan B” កាលពីខែមុន រួមទាំងវិធានការពាក់ម៉ាស់ដែលគ្របដណ្តប់លើសេវាដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាងនានា ប៉ុន្តែបានបញ្ឈប់ការរឹតបន្តឹងលើបទបញ្ជាជួបជុំគ្នា ឬបិទអាជីវកម្មជាដើម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner