ខេត្តកណ្តាល ដាក់២ប្រភេទកីឡា ធ្វើការប្រកួត អបអរខួបទី៤៣ នៃទិវាជ័យជម្នៈ ៧មមរា ១៩៧៩-២០២២

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៣ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០២២ ខេត្តកណ្តាល បានសម្រេចដាក់២ប្រភេទកីឡាឲ្យប្រកួតប្រជែង គឺកីឡាបាល់ទាត់ និងកីឡាប៉េតង់ គ្រោងនឹងដំណើរពីថ្ងៃទី៥ ដល់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ។ នេះបើតាមការបញ្ជាក់ ពី លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ក្នុងពិធីចាប់ឆ្នោតចែកពូល នាព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ២០២២ ។


ប្រធានការិយាល័យកីឡារូបនេះ បញ្ជាក់ថា ការប្រកួតអបអរសាទរ ៧មករា ដែលខេត្តកណ្តាល រៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្រ្ត នៃការផ្តួលរំលំរបបប្រល័យប៉ុលពត ដែលបានកាប់សំលាប់ជាតិសាសន៍ឯង ជាង៣លាននាក់ ។ គោលបំណងមួយទៀតបំផុសដល់យុវជនជំនាន់ក្រោយឲ្យចងចាំនូវថ្ងៃ សង្រ្គោះអាយុជីវិតជីដូនជីតាឱពុកម្តាយរួចផុតពីរបបឃោរឃៅគ្មានក្តៅមេត្តាមួយនេះ ។ លោក ពៅ វណ្ណា បន្តថា ការប្រកួតនេះ ក៏ចូលរួមបំផុសឲ្យវិស័យកីឡា នៅខេត្ត កណ្តាលកាន់តែមានសកម្មភាព និងរីកចំរើនផងដែរ ។


សូមបញ្ជាក់ថា ការប្រកួតអបអរសាទរខួបអនុស្សារីយ៍ លើកទី៤៣ ឆ្នាំ២០២២នេះ ដំណើរការប្រកួត៩ថ្ងៃ លើ២ប្រភេទកីឡា គឺបាល់ទាត់ មាន១៩ក្រុមចូលរួម ប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់ រីឯ កីឡាប៉េតង់ មាន៣ផ្នែក វ័យចាស់មាន១២ក្រុម វិញ្ញាសា យុវជនមាន៥ក្រុម និងវិញ្ញាសា នារីមាន៣ក្រុម ដោយធ្វើការប្រកួតលើ២វិញ្ញាសា គឺវិញ្ញសាវាយយកពិន្ទុ និងវិញ្ញាសាប្រកួត៣នាក់ទល់៣នាក់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner