លោក ចូ បៃដិន ជាប់គាំងនៅលើយន្តហោះ Air Force One ជិត ៣០នាទី ដោយសារព្យុះព្រិលដ៏កំណាចវាយប្រហារសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ព្យុះព្រិលដែលបានបោកបក់កាត់ភាគកណ្តាលមហាសមុទ្រអាត្លង់ទិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើឱ្យលោក ចូ បៃដិន ជាប់គាំងនៅលើយន្តហោះប្រធានាធិបតីអាមេរិករបស់លោកប្រហែល ៣០នាទី នៅឯមូលដ្ឋានទ័ពអាកាស អាន់ឌ្រូ ក្នុងរដ្ឋ ម៉ារីលែន។

លោក បៃដិន បានចំណាយពេលចុងសប្តាហ៍នៅក្នុងរដ្ឋ ដេឡាវ៊ែរ ដែលជាស្រុកកំណើតរបស់លោក នៅពេលដែលព្រិលចាប់ផ្តើមកកកុញនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ព្យុះព្រិលនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ហើយបានក្លាយទៅជាព្យុះព្រិលដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងផ្នែកផ្សេងទៀតនៃពាក់កណ្តាលអាត្លង់ទិក ខណៈមិនត្រឹមតែការធ្វើដំណើររបស់ប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនអាមេរិករាប់លាននាក់ផងដែរ។ ទោះបីជាសមាជិកនាវិកនៅឯមូលដ្ឋានទ័ពអាកាស អាន់ឌ្រូ បានសម្អាតព្រិលចេញពីដីយ៉ាងក្លាហាន មុនពេលចុះចតរបស់យន្តហោះដឹកប្រធានាធិបតី អ៊ែរ ហ៊្វស់ វ័ន (Air Force One) ក៏ដោយ ក៏លោក បៃដិន រួមជាមួយបុគ្គលិកសេតវិមាន និងសេវាកម្មសម្ងាត់របស់ប្រធានាធិបតីបានព្យាយាមចេញពីក្នុងការហោះហើរ ដោយសារតែរថយន្តដឹកជណ្តើរយន្តហោះបានជាប់គាំងនៅក្នុងព្រិល។

គួរបញ្ជាក់ថា យន្តហោះនេះត្រូវបានចាត់ទុកថា ជាមធ្យោបាយសុវត្ថិភាពបំផុតសម្រាប់ប្រធានាធិបតីក្នុងការធ្វើដំណើរពីរដ្ឋ ដេឡាវ៊ែរ ត្រឡប់ទៅសេតវិមានវិញ ប៉ុន្តែអាកាសធាតុធ្លាក់ព្រិលខ្លាំងបានរារាំងការមើលឃើញរបស់អ្នកបើកបរយន្តហោះ ដោយរារាំងប្រធានាធិបតីពីការជិះឧទ្ធម្ភាគចក្រពីមូលដ្ឋានទ័ពអាកាស អាន់ឌ្រូ ទៅកាន់សេតវិមាន ហើយលោក បៃដិន ត្រូវបានបង្ខំអោយធ្វើដំណើរតាមក្បួនដង្ហែរតាមរថយន្ត៕ ប្រភព៖ Reuters និង Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner