ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី៥ មករា ២០២២

អត្ថបទដោយ៖
AMS OneMinute

របបសង្គមរាស្ត្រ គឺជារបបសន្តិភាព តែខ្វះស្ថិរភាព។ ក្រោយទាមទារបានឯករាជ្យ៩ វិច្ឆិកា ១៩៥៣ សង្គ្រាមបានរំខានជាប់ជានិច្ចលើរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

ប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ វិស័យកីឡាកម្ពុជា ប្រហែលមិនដើរថយក្រោយនោះទេ។ ពេលនេះកម្ពុជាកំពុងប្រឹងប្រែងងើបឡើងវិញលើវិស័យកីឡា

វិស័យកីឡា មិនប្រកាន់ប្រទេសតូច-ធំ ឬប្រទេសមានប្រជាជនតិច-ច្រើននោះឡើយ។ តែស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់ ក៏ដូចជាទេពកោសលពីធម្មជាតិ

គណៈកម្មការអូរឡាំពិកអន្តរជាតិ គួរតែអនុញ្ញាតឱ្យកីឡា ITF របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង អាចចូលរួមប្រកួតក្នុងប្រកួតកីឡាអូរឡាំពិក ដើម្បីជាការលើកទឹកចិត្តដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ

សម្តេចតេជោណែនាំដល់អភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល ពន្លឿនការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩

តើវៀតណាម អាចបើកការប្រកួតកីឡាស៊ីហ្គេមបានឬអត់ ខណៈជំងឺកូវីដ១៩ កំពុងឆ្លងក្នុងអត្រាខ្ពស់។

នៅសល់៤៨០ថ្ងៃទៀត ដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម

កម្ពុជាប្រើវ៉ាក់សាំង Pfizer ចាក់ដូសជំរុញ ឬដូសទី៤ ជូនកីឡាករ កីឡាការិនី និងជនជួរមុខ ជនអាទិភាព ដែលរួមមានអ្នកព័ត៌មានដែរ

អ្នកផ្ទុកមេរោគបំប្លែងថ្មីអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះឡើយ ហើយកុំសុំអន្តរាគមន៍មកសម្តេច

នៅថ្ងៃទី១០ មករា សម្តេចនឹងថ្លែងសុន្ទរកថាបើកបវេសនកាលក្នុងឆ្នាំសិក្សា២០២១-២០២២។ អនុញ្ញាតឱ្យសាលាមត្តេយ្យសិក្សាបើកទ្វារសិក្សានៅសាលាដោយផ្ទាល់ឡើងវិញ

មានតែអាមេរិក និងអង់គ្លេសប៉ុណ្ណោះ ដែលអាចបញ្ជាក់លើកម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត។ តើអាមេរិកការពារមនុស្សខូច ឬត្រូវការពារកិត្តិយសសាលារបស់ខ្លួន?

សម្តេចមិនដែលបន្ទោសបង្អាប់កូនៗរបស់មេដឹកនាំនយោបាយរូបណាមួយនោះឡើយ រួមទាំងមេដឹកនាំប្រឆាំងផងដែរ។ ប្លែកតែគេតាមវាយកូនសម្តេចជាប់រហូត

កម្ពុជាជាប្រទេសកាន់របបនយោបាយប្រជាធិបតេយ្យ។ ដូច្នេះនាយករដ្ឋមន្ត្រី ត្រូវតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា

ការប្រកាសពីការកាន់តំណែងនាយករដ្ឋមន្ត្រីពីកូនរហូតដល់ចៅ គឺជាសារឌឺឱ្យអ្នកតាមវាយត្រកូល ហ៊ុន

ads banner