ហុងកុងបិទជើងហោះមកពីប្រទេស៨ ក្រោយរកឃើញអ្នកឆ្លង Omicron ម្នាក់

ហុងកុង នៅ​ថ្ងៃ​ពុធ ទី​5 មករា ​នេះ​បាន​ប្រកាស​ហាមប្រាម​ការ​ហោះហើរ​មក​ពី​ប្រទេស​ចំនួន​៨ និង​រឹត​បន្តឹង​វិធានការ​កូ​វី​ដ ១៩ ខណៈ​ដែល​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ទីក្រុង​។

ការ​ហោះហើរ​មក​ពី​ប្រទេស​អូស្ត្រាលី កា​ណា​ដា បារាំង ឥណ្ឌា ប៉ា​គី​ស្ថាន ហ្វី​លី​ពី​ន អង់គ្លេស និង​អា​មេ​រិ​ក​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​ទី ៨ ដល​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ ២០២២​។ នេះ​ជា​ការ​បញ្ជាក់​របស់​មេដឹកនាំ​ហុងកុង​លោក ស្រី Carrie Lam ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​នេះ​។

លោកស្រី​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ធ្វើការ​ហាមប្រាម​ការ​ទទួលទាន​អាហារ​ក្រោយ​ពេល​ម៉ោង ៦​ល្ងាច​ចាប់ពី​ថ្ងៃ​សុក្រ និង​បិទ​អាង​ហែល​ទឹក មណ្ឌលកីឡា បារ ក្លឹ​ប សារៈមន្ទីរ និង​កន្លែង​ផ្សេង​ៗ​ទៀត​រយៈពេល ២​ស​ប្តា​ហ៍​។ ការ​ធ្វើ​ដំណើរ​តាម​នាវា​ក៏​នឹង​ត្រូវ​លុប​ចោល​ផង​ដែរ​។

«​យើង​មិន​ទាន់​ឃើញ​រលក​ទី ៥​នៃ​ការ​ឆ្លង​នៅឡើយ​ទេ ប៉ុន្តែ​យើង​នៅ​ជិត​ហើយ»​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ កំណត់​ត្រា​គ្មាន​អ្នក​ឆ្លង​រយៈពេល ៣​ខែ​ជាប់​គ្នា​នៅ​ក្នុង​ទីក្រុង​ត្រូវ​បាន​បញ្ចប់ ក្រោយ​ពេល​អាជ្ញាធរ​ក​ឃើញ​ករណី​ឆ្លង​វីរុស​បំ​លែង​ថ្មី Omicron ជា​លើក​ដំបូង​។

ចាប់តាំងពី​ពេល​នោះ​មក អាជ្ញាធរ​បាន​ព្យាយាម​តាមដាន និង​ធ្វើតេស្ត​មនុស្ស​រាប់រយ​នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ និង​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​៕

ads banner