“សមាសភាពក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជា”

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ឬប្រជាជនកម្ពុជាហៅជាទូទៅថា របបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរំលំទាំងស្រុងដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ រដ្ឋាភិបាលបណ្ដោះអាសន្នមួយក្រោមការដឹកនាំដោយ បក្សប្រជាជនបដិវត្ដន៍កម្ពុជា ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨ ខែឆ្នាំដដែល។ នៅពេលជាមួយគ្នា ការចាត់តាំងរដ្ឋអំណាចប្រជាជន និងការគ្រប់គ្រងលើទឹកដីកម្ពុជាទាំងមូលរបស់ក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជា ក៏ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស។ នាពេលនោះ ក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជា មានសមាសភាពដូចជា៖

១. សម្ដេច ហេង សំរិន-ប្រធាន
២. លោក ប៉ែន សុវណ្ណ-អនុប្រធាន
៣. សម្ដេច ហ៊ុន សែន-សមាជិក
៤. សម្ដេច ជា ស៊ីម-សមាជិក
៥. លោក ចាន់ វ៉ែន-សមាជិក
៦. លោក កែវ ចិន្ដា-សមាជិក
៧. លោក ម៉ុក សុគុណ-សមាជិក
៨. លោក នូ បេង-សមាជិក



#សម្ដេចហ៊ុនសែន #សម្ដេចហេងសំរិន #សម្ដេចជាស៊ីម #លោកប៉ែនសុវណ្ណ #លោកចាន់វ៉ែន #លោកកែវចិន្ដា #លោកម៉ុកសុគុណ #លោកនូបេង #ដំណើរកម្ពុជា #សច្ចធម៌ប្រវត្តិសាស្រ្ត #ព្រះរាជាណាចក្រកម្ពុជា #បក្សប្រជាជនបដិវត្ដន៍កម្ពុជា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner