ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកលំផាត់

រតនគិរី ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទីថ្ងៃត្រង់ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជួញដូរ នូវសារធាតុញៀនខុសច្បាប់ចំនួនម្នាក់ នៅចំណុចផ្ទះឈ្មោះ ថន សាំ ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ការឃាត់ខ្លួនខាងលើធ្វើឡើង ដោយមានការចង្អុលបង្ហាញពីឈ្មោះ សំពៀត ធីន មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ០០នាទី ។

បេីតាមការឱ្យដឹងពីលោកអធិការដ្ឋាននគរបាលស្រុកលំផាត់បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ាត់ យ៉ារី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិអុល ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី។

វត្ថុតាងដែលចាប់យករួមមាន
១.ម្សៅក្រាមថ្លាពណ៌ស ចំនួន០៣កញ្ចប់តូចមិនទាន់ថ្លឹង។
២. ទូរសព្ទដៃ ចំនួន០២គ្រឿង ពុំស្គាល់ម៉ាក។
៣. ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់ឌ្រីម០១៧ពណ៌ខ្មៅ បិតស្គត់ពណ៌សឡេីងសេរី២០២២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner