ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៦ពាន់ ៩០៥នាក់ ។  រាជរដ្ឋាភិបាល បានជម្រុញពលរដ្ឋក្នុងការចាក់ដូសវ៉ាក់សាំងដូសទីបី និងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង ៣ការពារ ខណៈពិភពលោកកំពុងតែរងនឹងការឆ្លងខ្លាំងនូវវីរុសបំប្លែងថ្មីអូមីក្រុង ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹម ថ្ងៃនេះបានសម្រេច៨៩,២០ ភាគរយហើយ ប៉ុន្តែក្នុងចំ ណោមអ្នកចាក់ទាំងជាង៨៩ភាគរយនោះ, អ្នកបានចាក់ វ៉ាក់សាំងដូសទីបី ឬដូស ជម្រុញនោះ ទើបតែបានចំនួន ៣លាន៧សែន១ម៉ឺន៧ពាន់១៣១នាក់ នោះទេ។

កម្ពុជាក្រោមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល, តួលេខឆ្លងបានធ្លាក់ចុះ និង កម្ពុជាត្រូវគេបញ្ជាក់ថាជាប្រទេសដែលអាចគ្រប់គ្រងបាននូវស្ថានភាពឆ្លងវិរុសកូវីដ១៩។ ទោះជាយ៉ាងណាក៏ ដោយ សម្តេចបានមានប្រសាសន៍ជុំវិញតម្រូវការចាក់វ៉ាក់សាំងដូសទី៤នាពេលខាងមុខលើក្រុមមន្ត្រីជួរមុខ ដែល ជាអ្នកធ្វើការ តែងប្រឈមនឹងហានិភ័យ ខ្ពស់។

ប្រមុខរាជរដ្ឋាភិបាល នៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ដូសជំរុញ បានស្នើដល់ក្រសួងសុខា ភិបាលពិចារណាការចាក់វ៉ាក់សាំងលើពលរដ្ឋចំនួនជាង៧ម៉ឺននាក់ ដែលមុននេះពលរដ្ឋទាំងនោះត្រូវបានក្រុម គ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងឡើយ ដោយសារតែបញ្ហាចំណោទលើសុខភាព៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner