កម្ពុជាឆ្លងអូមីក្រុង៩ករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ការឆ្លងចូលដោយវីរុសអូមីក្រុងក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៩៤ករណីហើយ បន្ទាប់ពីការឆ្លង២៤ម៉ោង ចុងក្រោយនេះ មានចំនួន៩ករណីបន្ថែមទៀតនោះ។ យោងតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី អូមីក្រុងទាំង ៩នោះ គឺជាករណីនាំចូលមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានករណី ស្លាប់នោះទេ។

តួលេខស្លាប់សរុបនៅកម្ពុជាដោយសារជម្ងឺកូវីដ១៩ មានចំនួន៣ពាន់១៥នាក់ជាដដែល។ កម្ពុជាគិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៥៣៥​ករណី, ចំណែកការព្យាបាលជាសះស្បើយ មានចំនួន១១ម៉ឺន៦ពាន់៩៧១នាក់ រួមទាំងការព្យាបាលជាសះស្បើយ៩ ករណីរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត។ សម្តេចតេជោហ៊ុនសែនបានថ្លែងបញ្ជាក់ថ្ងៃនេះថា ស្ថានភាព អ្នកឆ្លងក្នុងកន្លែងសង្គ្រោះបន្ទាន់មានចំនួនជាង១២០នាក់ថែមទៀត។

គូរបញ្ជាក់ថាកម្ពុជាដែលស្ថានភាពឆ្លងកំពុងអាចគ្រប់គ្រងបាននាពេលនេះ គ្រោងនឹងបើកបវេសនកាល សិក្សាចូលរៀនឆ្នាំ២០២១-២០២២ របស់ខ្លួនសាឡើងវិញ នៅថ្ងៃទី១០មករាខាងមុខនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner