សម្តេចនាយករដ្ឋមន្ត្រីដាក់បញ្ជាដាច់ណាត់មិនឱ្យអ្នកឆ្លងអូមីក្រុងព្យាបាលនៅតាមផ្ទះ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ដោយមិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ព្យាបាលនៅតាមផ្ទះនោះទេ។ បទបញ្ជាដាច់ណាត់នេះ បានធ្វើឡើងខណៈពិភពលោកកំពុងមានភាពរំជើបរំជួល ដោយសារតែការឆ្លងលឿនខ្លាំងពេកនៃវីរុសអូមីក្រុងនេះ បើទោះបីជាវីរុសនេះ មិនកាចសាហាវដូចវីរុស Delta ឬ វីរុស Alpha នោះក៏ដោយ។ សម្តេចបានបញ្ជាក់ថាអ្នកឆ្លងត្រូវបញ្ជួនទៅមន្ទីរពេទ្យដើម្បីចៀសវាងការឆ្លងចូលក្នុង សហគមន៍។

នៅក្នុងសហរដ្ឋអាមេរិក, ការឆ្លងដ៏លឿននៃវីរុសអូមីក្រុង ត្រូវមជ្ឈមណ្ឌល CDC ដែលជាមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺទូទៅក្នុងសហរដ្ឋអាមេរិក បានបញ្ជាក់ថា វីរុសនេះបានគ្របដណ្តប់៩៥ភាគរយនៃការឆ្លងទូទាំងប្រទេស, រីឯ​ការឆ្លងនៃវីរុសបំប្លែងថ្មី Delta វិញ មានប្រមាណតែ៤កណ្តក់សញ្ញា៦ភាគរយនោះទេ។

កាលពីថ្ងៃច័ន្ទដើម សប្តាហ៍នេះ, ការឆ្លងកូវីដ-១៩នៅក្នុងសហរដ្ឋអាមេរិក មានចំនួន១លាន៥ម៉ឺន ២១១ករណីដែលភាគច្រើនបំផុត គឺជាការឆ្លងដោយវីរុសអូមីក្រុង។ សហរដ្ឋអាមេរិក មិនដែលធ្លាប់មានការឆ្លងក្នុងមួយថ្ងៃជាងមួយលានករណី នោះទេ។

តួលេខឆ្លងខ្ពស់បំផុតមួយកាលពីខែឧសភាឆ្នាំ២០២១កន្លងមក គឺមានត្រឹមតែ៤១ម៉ឺន៤ពាន់១៨៨ករណី តែប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថាប្រមាណ៤ថ្ងៃជាប់ៗគ្នាមុននឹងការឆ្លងកើនដល់ជាង១លានករណីនោះ ការឆ្លងក្នុង មួយថ្ងៃនៅសហរដ្ឋអាមេរិក មានប្រមាណតែ៥៩ម៉ឺនករណីប៉ុណ្ណោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner