រកឃើញអាវុធ១១ដើមលាក់ក្នុងរណ្តៅ (Video Inside)

អាវុធពុកផុយចំនួន១១ដើម ត្រូវបានគេប្រទះឃើញកប់នៅក្នុងរណ្ដៅដីមួយកន្លែងនៅខេត្តកំពង់ឆ្នាំង។ អាវុធ ដែលរកឃើញនៅថ្ងៃទី៥មករានេះ ត្រូវគេសង្ស័យថាទំនងត្រូវគេកប់តាំងពីសម័យសង្គ្រាមស៊ីវិល។ អាវុធ ១១ ដើមរួមមានកាំភ្លើងផ្លោងប្រភេទ៦០មីលីម៉ែត្រ១ដើម, កាំភ្លើង M៧៩ចំនួន៦ដើម និងអាវុធM១៦ ចំនួន៤ដើម ត្រូវ បានគេរកឃើញនៅចំណុចកោះកូនសៀម ភូមិពាមខ្នង ឃុំផ្លូវទូក នៃស្រុកកំពង់លែង។ អាវុធពុកផុយទាំងនោះ ត្រូវបានគេប្រមូលទុកដើម្បីកម្ទេចចោល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner