ក្រុមហ៊ុនរុករករ៉ែមាស៤ទៀត ចាប់ផ្តើមរកមាសក្នុងឆ្នាំ២០២២ (Video Inside)

ក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត គ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅក្នុងខេត្ត៤នៃភាគឥសាន និងឧត្តរប្រទេសក្នុងឆ្នាំ២០២២នេះ។

អគ្គនាយកធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា ត្រូវបានគេដកស្រង់សម្តីបញ្ជាក់ នៅថ្ងៃទី០៥មករានេះថា ក្នុងចំណោម៤ក្រុមហ៊ុននោះ គឺរួមមាន៣ក្រុមហ៊ុនជាក្រុមហ៊ុនរបស់ចិនដែលមានទីតាំង នៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងក្រុមហ៊ុនមួយទៀតជាក្រុមហ៊ុនឥណ្ឌាឈ្មោះ Mesco Gold មានទី តាំងនៅខេត្តរតនគិរី។

មន្ត្រីនៃក្រសួងរ៉ែនិងឋាមពល បានថ្លែងប៉ាន់ប្រមាណថាសក្តានុពលធនធានរ៉ែមាស នៅ តំបន់វិនិយោគរបស់ក្រុមហ៊ុនទាំង៤នោះ អាចមានទំហំតិចជាងគម្រោងវិនិយោគរបស់ក្រុមហ៊ុនអូស្ត្រាលី ដែល កំពុងធ្វើអាជីវកម្មនៅតំបន់អូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី នាបច្ចុប្បន្ន។

កម្ពុជាបច្ចុប្បន្នមានការដ្ឋានអាជីវកម្មរ៉ែមាស ចំនួន៧ទីតាំងហើយ ដែលស្ថិត ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តមណ្ឌលគីរី, ខេត្តរតនគីរី និងខេត្តបាត់ដំបង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner