ស្ពានអាកាសចោមចៅ នឹងបញ្ចប់ការសាងសង់ក្នុងខែមីនាឆ្នាំ២០២២ (Video Isnide)

ស្ពានអាកាសចោមចៅ នឹងត្រូវគេរំពឹងបញ្ចប់ការដ្ឋានទាំងស្រុងរបស់ខ្លួន នៅក្នុងខែមីនាឆ្នាំ២០២២។ មន្ត្រីសា លារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងថ្ងៃនេះថា សំណង់ស្ពានអាកាសចោមចៅ សម្រេចបានជាង ៩២ភាគរយហើយ។ ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ គឺជាស្ពានអាកាសទី៦ហើយក្នុងរាជធានីភ្នំ ពេញ ដែលចំណាយថវិកាកសាងចំនួន២២លានដុល្លារ។

រាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មី មួយ កន្លែងទៀតដែលនឹងក្លាយជាស្ពានអាកាសទី៧ និងដែលស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុច ភ្លើង ស្តុបផ្សារ ស៊ិនជូរីផ្លាហ្សា ក្នុងសង្កាត់កាកាបទី១ នៃខណ្ឌពោធិ៍សែនជ័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner