ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធាទទួលគ្រឿងឥស្សរិយយស (Video Inside)

ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធា បានទទួលគ្រឿងឥស្ស រិយយសរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥មករានេះ ផ្តល់តាមរយៈអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយ ឧត្តមសេនីយ៍ វង្ស ពិសេន។

ក្រុមអ្នកឯកទេសចិនចំនួន៧នាក់ដែលបានទទួលគ្រឿងឥស្សរិយយស ក្នុងពិធីរៀប ចំធ្វើនៅទីអគ្គបញ្ជាការដ្ឋានថ្ងៃពុធនេះ គឺជាក្រុមអ្នកេកទេសចិន ដែលចប់អាណត្តិបេសកកម្មនៅវិទ្យាស្ថានកង ទ័ព ជើងគោក ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអបអរសាទរ និងអរគុណ ចំពោះក្រុមអ្នកជំនាញឯកទេសចិនទាំង៧ រូប ដែលបានរួមចំណែកធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានា នៅវិទ្យាស្ថានទ័ពជើងគោក ជាពិសេសការ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទសម្រាប់បន្តវេន ។

ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា  លោកវរសេនីយ៍ឯក ជូ សួយហ្វី បានថ្លែងអំណរគុណ ដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ក្រុម ជំនាញអ្នកឯកទេសចិន និងលោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនិងកងទ័ពរំដោះប្រជាជនចិន បានប្រកាន់ ខ្ជាប់ជានិច្ចនូវគោលនយោបាយមិត្តភាព ចិន-កម្ពុជា និងបន្តផ្តល់ជំនួយដល់កម្ពុជានាពេលអនាគត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner