សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការីនី អ៊ុក ស្រីមុំ ដែលឈ្នះពានរង្វាន់សកលលោក (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរកីឡាការីនីប៉េតង់ អ៊ុក ស្រីមុំ ក្នុងពិធីផ្តល់រង្វាន់ មួយនាព្រឹកថ្ងៃទី៥ មករាឆ្នាំ ២០២២ប្រព្រឹត្តទៅនៅវិមានសន្តិភាព។ កីឡាការិនី អ៊ុក ស្រីមុំ បានដណ្តើមយកមេដាយមាសពិភព​លោកក្នុងការប្រកួតប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅទីក្រុងសាន់តាស៊ូសាណា នៃប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោហ៊ុនសែន បានថ្លែងថា ការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ នៃប្រទេសកម្ពុជា គឺជាការបំបែក​កំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់ កម្ពុជា ចំនួន៥សម័យកាលជាប់ៗគ្នា បន្ទាប់ពីវីរៈការីនី កែ ឡេង ដែលបានចូលនិវត្ថន៍ ដោយមិនទាន់មានកីឡាការិនី ប្រទេសណា អាចដណ្តើមឈ្នះពីប្រទេសកម្ពុជាបានឡើយ។

ប្រទេសកម្ពុជា បានរងនូវសង្គ្រាមស៊ីវិលជិត៣០ឆ្នាំដែលសង្គ្រាមនេះហើយ បានធ្វើឲ្យវិស័យកីឡាបាន ធ្លាក់ ចុះជាខ្លាំង។ កម្ពុជាជាប្រទេសមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមទេតាំងពីទសវត្ស១៩៦០នោះមក ប៉ុន្តែត្រៀមនឹងធ្វើជាលើកដំបូងក្នុងឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជាក្រោយការទទួលបានសន្ដិភាពពេញ លេញ ក្រោយចុងឆ្នាំ១៩៩៨នោះមក  វិស័យកីឡា បានចាប់ផ្ដើមរីកចម្រើនជាលំដាប់។

កម្ពុជា ក្នុងសម័យដឹកនាំរាជរដ្ឋា ភិបាលបច្ចុប្បន្ន បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអ្នកឈ្នះមេដាយមាសកម្រិតពិភព លោក, មេដាយមាសកម្រិតទ្វីប អាស៊ី និងមេដាយមាសកម្រិតតំបន់អាស៊ានផងទៀត។

សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី៥មករានេះផងដែរ បាន អំពាវនាវកីឡាករ កីឡាការីនីទាំងអស់ ត្រូវបន្តហ្វឹក ហាត់ដើម្បីការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែល កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិ សាស្ត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner