ផ មីសាន កីឡាការិនីខ្មែរអីស្លាម សុខចិត្តព្យួរឈ្មោះជាគ្រូកីឡាហ្វឹកហាត់កីឡាហុកគីត្រៀមប្រជែងដណ្តើមមាសជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣

កីឡាការិនីខ្មែរអ៊ីស្លាម ផ មេសាន មានដើមកំណើតពី ខេត្តពោធិ៍សាត់ ទទួលបានឱកាសជាប់ជាកីឡាការិនីជម្រើសជាតិកីឡាហុកគី ជាលើកទី២ បន្តការហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភារៈកិច្ចជាកីឡាការិនីជម្រើសជាតិកីឡាហុកគី តម្រូឲ្យ ផ មីសាន ស្នាក់នៅក្នុងជំរុំហ្វឹកហាត់បិទខ្ទប់ ក្នុងវិមានកីឡដ្ឋានមរតកតេជោជាមួយមិត្តរួមក្រុមហ្វឹកហាត់បង្កើនសមត្ថភាពធ្វើយ៉ាងឲ្យការប្រជែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំ លើកដំបូង នៅកម្ពុជាទទួលបានលទ្ធផលល្អ។ មហិច្ឆតាចង់ដណ្តើមមេដាយមាសជូនកម្ពុជា ផ មីសាន ត្រូវព្យួរការងារជាគ្រូកីឡាសិន ដើម្បីហ្វឹកហាត់បង្កើនសិទ្ធិផលបច្ចេកទេស ។ ផ មីសាន ក៏រំពឹងខ្ពស់ថា លារហ្វឹកហាត់ក្នុងជំរុំជាមួយមិត្តរួមក្រុមអាចជួយឲ្យពិភពលោកស្គាល់ហុកគីកម្ពុជាដែរ ។


ផ មីសាន អះអាងថា ក្រោយបញ្ចប់បេសកម្មប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចរាល់ រូបគេនឹងបន្តអាជីពជាគ្រូកីឡា ដើម្បីជួយផ្សព្វផ្សាយកីឡាហុកគីដល់យុវជនបន្តវេន។
ផ មីសានវ័យ២១ឆ្នាំ ជាកីឡាការិនីហុកគីមួយរូប ដែលប្រឡងជាប់ក្របខណ្ឌជាគ្រូកីឡា និងបានជាប់ជាកីឡាការិនីជម្រើសជាតិក្នុងឆ្នាំ២០២១ និង ឆ្នាំ២០២២ ក៏បន្តធ្វើតេស្តជាប់ម្តងទៀត ហ្វឹកហាត់ត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner