ក្រសួងព័ត៌មានស្វាគមន៍អ្នកវិនិយោគកូរ៉េធ្វើវិនិយោគទន់ផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ប្រកាស​ស្វាគមន៍​ចំពោះ​ក្រុម​អ្នក​វិនិយោគទន់​កូរ៉េ ដែល​មាន​បំណង​ធ្វើការ​វិនិយោគទន់​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​នេះ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

ខណៈ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគទន់​កូរ៉េ​ជួប​ពិភាក្សា​ការងារ​កាលពី​ពេល​កន្លង​ទៅ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​លោក សុខ ប្រសិទ្ធិ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តំណាង​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ថា ក្នុង​នាម​ក្រសួង​ព័ត៌មាន​លោក​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគទន់​កូរ៉េ ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​លើក​ឡើង​ថា ការ​វិនិយោគ​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ព័ត៌មានវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ថែម​ទេ ។ ពីព្រោះ​វិស័យ​ព័ត៌មានវិទ្យា​បាន​កំពុង​ដើរតួ​នាទី​សំខាន់​មួយ​ដែល​ក្នុង​ប្រទេស​កម្ពុជា ។ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​វិស័យ​ព័ត៌មាន​នេះ​សំខាន់​ណាស់​ដោយសារ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​វិស័យ​ជា​វិស័យ​មួយ​អាទិភាព​ផង​ដែរ ។ សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏​បាន​ស្នើ​ឲ្យ​អ្នក​វិនិយោគទន់​កូរ៉េ​ធ្វើការ​សិក្សា​ផ្នែក​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អ និង​ធ្វើការ​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​ធរមាន​ផង​ដែរ ។

លោក សុខ ប្រសិទ្ធិ ក៏​បាន​លើក​ឡើង​ថា ទោះបីជា​កម្ពុជា​មានច្បាប់​ជា​ច្រើន​ក្តី​ក៏​ច្បាប់​ទាក់ទង​នឹង​វិស័យ​ព័ត៌មានវិទ្យា​នេះ កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ ដូច្នេះ​អ្នក​ត្រូវធ្វើ​សហការ​សិក្សា​ជា​បណ្តា​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មុន​នឹង​ឈាន​ដល់​ធ្វើការ​វិនិយោគ ។លោក​ក៏​បាន​លើក​ឡើង​ថា​វិស័យ​ព័ត៌មាន​រាជរដ្ឋាភិបាល​មានការ​គាំទ្រ​លើ​ការ​ប្រើប្រាស់​ប៉ុន្តែ​ក៏​មាន ព្រួយបារម្ភ​ចំពោះ​ការ​មិន​មានច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ផង​ដែរ ។ លោក​បន្ថែម​ថា គាំទ្រ​ការ​វិនិយោគ​លើ​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ដោយ​តម្លាភាព គុណភាព សុ​ក្រឹត្យ​ភាព ហើយ​ស្នើ​ចុះបញ្ជី​ក្រុមហ៊ុន​ដោយ​គោរព​ច្បាប់​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា លោក​ធានា​ថា កម្ពុជា​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ និង​ភាព​អសន្តិសុខ​អ្វី​កើត​ឡើងជា​ដាច់ខាត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទាំងអស់​មិន​ថា កូរ៉េ​អាច​មក​ធ្វើការ​វិនិយោគ​បាន​ពីព្រោះ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​ភាព​រីក​ចម្រើន​ខ្លាំង និង​អនុញ្ញាត​ឲ្យ​មាន​អំពើ​សន្តិសុខ​ណាមួយ​កើត​ឡើងជា​ដាច់ខាត ។

លោក​សម្តែង​ក្តី​សង្ឃឹម​ក្រុមហ៊ុន​កូរ៉េ ដែល​មក​ធ្វើការ​វិនិយោគទន់​នឹង​មានការ​គាំទ្រ​លើ​វិស័យ​ច្បាប់​កម្ពុជា ។ ចំណែក​ក្រសួង​ព័ត៌មាន​ចំនងមិត្តភាព​ច្រើន​ជាមួយ​កូរ៉េ​រហូត​ដល់​មានការ​ចុះហត្ថលេខា​មួយ​ចំនួន​ទៀត ។ចំណែក​លោក​បណ្ឌិត ណា​ចុង ស៊ិ​ក​តំណាង​ក្រុមហ៊ុន​ដ័​ធំ​របស់​កូរ៉េ​W&K ដែល​មាន​បំណង​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ដែល​លោក​មក​ទស្សនៈកិច្ច​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ស​ប្តា​ហ៍​នោះ​ឃើញ​ថា អតីតកាល​របស់​កម្ពុជា និង​បច្ចុប្បន្ន​មានការ​ផ្លាស់​ប្តូរ​ច្រើន ពិសេស​ផ្លួ​វ​នឹង​ព្រ​លាន​យន្តហោះ​បាន​បង្កើត​ឡើង​យ៉ាង​ល្អ ។

លោក​ថា ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​កម្ពុជា​មាន​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ។ ក្រៅពី​អ្វី​ដែល​លោក​មាន​បំណង​វិនិយោគ​លោក​ក៏​មានគំនិត​ធ្វើការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក៏​ដូច​ជា ផ្នែក​ឌី​ជី​ថ​ល់​យុវជន​កម្ពុជា​ឲ្យ​បាន​ចេះ​ដឹង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ផង​ដែរ ។

លោក​បន្ត​ថា ប្រទេស​កូរ៉េ​មាន​ភាព​រីក​ចម្រើន​ផ្នែក​ព័ត៌មានវិទ្យា​ហើយ​សង្ឃឹមថា កម្ពុជា​ក៏​បាន​មាន​ភាព​រីក​ចម្រើន​លើក​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ​ផង​ដែរ ៕

ads banner