អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរនៅក្នុងផ្សារខ្នល់ទទឹងបណ្ដាលឱ្យរងការខូចខាត១២តូបគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ
អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរនៅក្នុងផ្សារខ្នល់ទទឹង ស្ថិតក្នុងភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាចបណ្ដាលឱ្យរងការខូចខាត១២តូប ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង00និង40នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ មករា នេះ ។ តែយ៉ាងនេះក្តី ពុំមានមនុស្សណាត្រូវរងគ្រោះថ្នាក់នោះទេ ។
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា គ្រោះអគ្គិភ័យខាងលើ បណ្ដាលឱ្យឆេះអស់តូបចំនួន១២តូប រួមទាំងសម្ភារមានសំលៀកបំពាក់ និងគ្រឿងទេសត្រូវបានឆេះខ្ទេចទាំងស្រុង ។ ចំពោះមូលហេតុគឺបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នោះដែរ មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកកំពង់ត្រឡាច បានចេញអន្តរាគមន៍បាញ់ពន្លត់ កុំឆេះរាលឆ្លងដល់តូបដទៃបន្ត ។ លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា រថយន្តបាញ់ទឹកអស់ទឹកមួយ
គ្រឿងតែប៉ុណ្ណោះ ។