បញ្ជូនថៅកែស្រីរោងចក្រផលិតបារី JET និង ៥៥៥ ក្លែងក្លាយ ទៅតុលាការហើយ
នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនថៅកែស្រីរោងក្រ «ហុង អន្តរជាតិ» ដែលលួចផលិតបារី JET និងបារី ៥៥៥ ក្លែងក្លាយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនថៅកែស្រីរោងក្រ «ហុង អន្តរជាតិ» ដែលលួចផលិតបារី JET និងបារី ៥៥៥ ក្លែងក្លាយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរហើយ ពាក់ព័ន្ធពីបទ «ផលិតបារី JET និង ៥៥៥ ក្លែងក្លាយ»។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ ង៉ូវ ម៉ុក ភេទស្រី អាយុ៧០ឆ្នាំ មានលំនៅស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺជាទីតាំងរោងចក្រ «ហុង អន្តរជាតិ» តែម្តង ។
គួរបញ្ជាក់ថា សំណុំរឿងខាងលើនេះ គឺស្ថិតនៅលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងតំណាងអយ្យការ ដែលកំពុងបើកការស៊ើបសួរ។
គួររំលឹកថា ៖ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីវេលាម៉ោង១៤និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសង្ស័យថា មានដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។
ក្រោយពីការពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញមានបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ ប៊ិច ហើយដោយសារមានការសម្របសម្រួលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ សមត្ថកិច្ចក៏បាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលបានដឹកបារីទាំងនោះ គឺស្ថិតនៅរោងចក្របារី «ហុង អន្តរជាតិ» ផ្លូវអង្គតាមិញ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៥០នាទីព្រឹក សមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបន្តធ្វើការត្រួតពិនិត្យ និងឆែកឆេរនៅក្នុងរោងចក្របារី «ហុង អន្តរជាតិ» នេះតែម្តង។
គួររំលឹកទៀតថា ៖ ឆែកឆេររោងចក្របារី ហុងអន្តរជាតិ រកឃើញផលិត ចែកចាយបារី JET និង 555 ក្លែងក្លាយ ៕