កម្ពុជាឆ្លងអូមីក្រុង១១ករណីថ្ងៃសុក្រនេះ (Video Inside)

តួលេខឆ្លងវីរុសកូវីដ១៩ ថ្ងៃនេះ មានចំនួន១១ករណីដែលសុទ្ធជាវីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីបរទេស។ បើប្រៀបធៀបពីម្សិលមិញ ការឆ្លងថ្ងៃនេះ ថយចុះ៧ករណី។ បើរាប់បញ្ចូលការឆ្លងថ្មីអូមីក្រុងចុងក្រោយនេះទៀត ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងប្រទេសកម្ពុជាមានចំនួន១២៣ករណីហើយ។

កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានករណី ស្លាប់ដោយសារការឆ្លងវីរុសកូវីដ-១៩នោះទេ។ តួលេខស្លាប់សរុបនៅកម្ពុជាដោយសារជម្ងឺកូវីដ-១៩ មានចំនួន៣ពាន់១៥នាក់ជាដដែល។

កម្ពុជាគិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៥៦៤ករណី, ចំណែកការព្យាបាល ជាសះស្បើយ មានចំនួន១១ម៉ឺន៦ពាន់៩៩១នាក់ រួមទាំងការព្យាបាលជាសះស្បើយ៩ករណីរយៈពេល២៤ ម៉ោង ចុងក្រោយនេះថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner