រដ្ឋបាលជលផលប្រកាសរដូវត្រីចុះជាលើកទី២ (Video Inside)

រដ្ឋបាលជលផល បានប្រកាសជុំវិញរដូវត្រីចុះជាលើកទី២សម្រាប់ភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថារដូវត្រីចុះសម្រាប់ចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ លើកទីមួយគឺនៅរវាងពីថ្ងៃទី១២ដល់១៦ធ្នូ កន្លងមក, ចំណែករដូវត្រីចុះជាលើកទី២ នឹងមកដល់នៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២បើសិនជា មេឃ ស្រឡះល្អ, គ្មានភ្លៀងកក់ខែ ឬនឹងទទួលរងឥទ្ធិពលព្យុះភ្លៀងណាមួយនោះទេ។

សេចក្តីជួនដំណឹងរបស់រដ្ឋបាល ជលផលនៃក្រសួងកសិកម្មថ្ងៃទី៦មករានេះ បានប្រាប់សាធារណជនថា « នៅតាមដងទន្លេសាប ក្នុង ភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចបន្តនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ ចាប់ពីថ្ងៃ៧កើត រហូតដល់ថ្ងៃ១២កើតដែលត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀង កក់ខែ ឬទទួលរងឥទ្ធិពលព្យុះ» នោះទេ។

សេចក្តីប្រកាសរបស់រដ្ឋបាលជលផលបានអំពាវនាវ ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំនោះ ត្រូវរួសរាន់មកទិញឬធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ដើម្បីការរក្សាទុកដូចធ្លាប់ធ្វើជារៀងរាល់ឆ្នាំ និងនៅបានធ្វើសំណូមពរដល់ប្រជាពលរដ្ឋ មេត្តា អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលជុំវិញវិធានការការពារមេរោគកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner